ខេត្តបាត់ដំបង៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានចុះប្រមូលសិស្សគេចសាលា (មិនចូលរៀន) ០១លើក នៅចំណុចផ្ទះក្រុមទី៦ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបាននាំមនុស្សចំនួន ០៤នាក់៖
១-ឈ្មោះ ដឹង តុងជីន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរសិស្សរៀននៅអនុវិទ្យាល័យបឹងរាំង ។
២-ឈ្មោះ សុខ បុត្រស័ក្ក ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ សិស្សរៀន នៅអនុវិទ្យាល័យបឹងរាំង ។
៣-ឈ្មោះ ចាន់ ផានិត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង មុខរបរសិស្សរៀននៅអនុវិទ្យាល័យបឹងរាំង ។
៤-ឈ្មោះ ពេជ្រ សុខនទ្រីរ៉ាឌី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង មុខរបរសិស្ស រៀននៅអនុវិទ្យាល័យបឹងរាំង មកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរសិស្សសាលាខាងលើបានសារភាពថា ពួកខ្លួនមិនបានចូលរៀនទេ ហើយបាននាំគ្នាទៅលេងផ្ទះរបស់ឈ្មោះ ម៉ៅ ប៊ុនថន ភេទប្រុស រួចបាននាំគ្នាជក់បារី និងលេងទូរស័ព្ទដៃ នៅទីនោះពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើសិស្សសាលាទាំង០៤នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត៕
ដោយ៖ អរុណរះ