អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅលើពិភពលោក មានមហាតំបន់ឈូងសមុទ្រ ចំនួនតែ ៤ ដែលត្រូវសម្គាល់ថាជា តំបន់ សេដ្ឋកិច្ច ពិភពលោក ដែលជឿនលឿនបំផុត បើកទូលាយ បំផុត និង រស់រវើក បំផុត ។ ក្នុងនោះ មហាតំបន់ ឈូង សមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវ របស់ ប្រទេសចិន មានទំហំ ធំជាងគេ គឺ ៥ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ដែលមានលក្ខណៈ ពិសេសជាងគេ ពោលគឺ អនុវត្ត គោល នយោបាយ ប្រទេសមួយ- ប្រព័ន្ធគ្រប់គ្រងពីរ មាន តំបន់ ពន្ធគយចំនួនបី បាន បង្កើត គំរូ ដំបូង បង្អស់ នៅលើពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » មហាតំបន់ ឈូង សមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវ បាន បើកទូលាយ មុនគេ ក្នុងប្រទេសចិន កម្រិត បើកទូលាយ ខ្លាំងបំផុត ក្នុង ប្រទេស ចិន ជា តំបន់ ដែលមាន សេដ្ឋកិច្ច រស់រវើក បំផុត មួយ របស់ ចិន ។ ការកសាង តំបន់ នេះ ជា យុទ្ធសាស្ត្រ ជាតិចិន ដែល កំណត់ លើកឡើងនិង ជំរុញ ដោយ លោក Xi Jinping ប្រធានរដ្ឋចិន ។ គេហទំព័រ «CCFR China state-controlled media » រយៈពេលប្រាំ ឆ្នាំ កន្លងទៅនេះ តំបន់ នេះ បាន ខិតខំ ច្នៃប្រឌិតថ្មី នៃ វិស័យ វិទ្យាសាស្ត្រ បាន ក្លាយជា កន្លែង គំរូ នៃ ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ របស់ ចិន និងជា កន្លែង នាំមុខ ធ្វើ ទំនើបកម្ម តាម បែបផែនចិន ។
គេហទំព័រ «CCFR China state-controlled media » មហាតំបន់ ឈូង សមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវ មាន ទំហំ សេដ្ឋកិច្ច សរុប បាន លើសពី ១៤ ទ្រីលានយាន់ ។ គិតត្រឹមពេលនេះ ទីនេះ មាន បណ្តុំ ឧស្សាហកម្ម ទំហំ ផលិតកម្ម លើសពី ១ ទ្រីលានយាន់ ចំនួន ៨ ដែល ផ្តោតលើ វិស័យ ព័ត៌មានវិទ្យា ជំនាន់ថ្មី គីមីបៃតង ឧបករ ប្រើប្រាស់ ក្នុងផ្ទះ បែប វៃឆ្លាត និង រថយន្ត ជាដើម ។
គេហទំព័រ «CCFR China state-controlled media » ក្នុងចំណោម និមិត្ត សញ្ញា សម្បូរបែប នៃ វប្បធម៌ចិន ការឡកម៉ុងសាយ ការប្រណាំងទូកងរ ល្ខោន ចិន កាតាំង ទឹកតែត្រជាក់ ក្បាច់គុនយ៉ុងឈុន ជាដើម ប្រភពគឺ មកពី មហាតំបន់ ឈូង សមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវ ។ សកម្មភាព វប្បធម៌ ទាំងនេះ បាន បង្កប់នូវតម្រិះប្រាជ្ញា ប្រពៃណីចិន ស្តីពី មនុស្សនិង ធម្មជាតិ រួមរស់ជាមួយគ្នា ដោយ សុខដុមរមនា ដែល បង្ហាញពីការតស៊ូ ព្យាយាម របស់ ប្រជាជាតិចិន ជាពិសេស គឺស្មារតី ប្រណាំង ទូក ងរ ដែល តស៊ូ ឆ្ពោះទៅមុខរហូត គឺ ត្រូវបាន បន្តវេន យ៉ាង ល្អ ពីបុរាណដល់សព្វថ្ងៃនេះ ៕
ដោយ ៖ សិលា