ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យនិងជំរុញការអ៊ុតកៅស៊ូ ជួលជុលផ្លូវខូចជង្ហុកសំបុកមាន់នៅមុខវិទ្យាល័យបាក់ទូក

ចែករំលែក៖

ភ្នំពេញ៖ លោកអភិបាលខណ្ឌ៧មករា បានបន្តដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងការដ្ឋាន ជួសជុលជង្ហុកសំបុកមាន់និងអ៊ុតកៅឡើងវិញ បានឆាប់រហ៍សដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរនៅកំណាត់ផ្លូវ១៦៩ មុខវិទ្យាល័យបាក់ទូក។

ជាក់ស្ដែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមើល ការដ្ឋានកំពុងជួសជុលផ្លូវ ខូចជង្ហុកសំបុកមាន់ដែលត្រូវកាយដីខូចគុណភាពចេញ ដាក់ថ្មបង្ហាប់រួចអ៊ុតកៅស៊ូ ក្នុងគម្រោងរបស់រដ្ឋបាលខណ្ឌ ដើម្បីសង្កេតមើលថា ក្រុមហ៊ុនវិនិយោគ ធានាបានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានគុណភាពស្តង់ដា និងបានជំរុញពន្លឿនការងារអ៊ុតស៊ូ បានលឿនឆាប់រហស៍។

ក្នុងនោះដែរ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ពីបញ្ហាផ្លូវខូច ប្រពន្ធលូបង្ហូរទឹកជាដើម។ ដូច្នេះ អាជ្ញាធរខណ្ឌ៧មករា បានសង្កេតឃើញថា កំណាត់ផ្លូវលេខ១៦៩ មុខវិទ្យាល័យបាក់ទូក ចាប់ពីចំណុចក្ដាន់២ រហូតដល់ស្តុបនាងគង្ហីងក្នុងមូលដ្ឋានខណ្ឌ៧មករា មានសភាពខូចខាត កៅស៊ូស្ដើងខូច ត្រូវបានរដ្ឋបាលខណ្ឌដាក់ក្នុងគម្រោង ជួលជុលឡើងវិញ ដោយតាមស្ថានភាព ចំណុចខូចច្រើន អ៊ុតកៅស៊ូប្រភេទ AC ឡើងវិញ ចំណុចខូចបន្តិចបន្តួច ជួលជុលបែប សំបុកមាន់។

លោកអភិបាលបានបញ្ជាក់ថា សូមក្រុមហ៊ុនទទួលវិនិយោគ ត្រូវគិតគូរឲ្យបានខ្ពស់ ពីផលប៉ះពាល់ដល់ពលរដ្ឋរស់នៅអមសាងសង កំណាត់ផ្លូវមានការដ្ឋានជាពិសេសត្រូវធ្វើតាមលក្ខណៈបច្ចេកទេស ឲ្យបាត្រឹមត្រូវ ហើយត្រូវធ្វើឲ្យបានលឿនដើម្បីកាត់បន្ថយ ការកក់ស្ទះចរាចរណ៍ ដល់ពលរដ្ឋធ្វើដំណើ។

ជាចុងក្រោយ លោកអភិបាលក្នុងនាមជាអាជ្ញាធរមូលដ្ឋាន សំណូមពរដល់ពលរដ្ឋ ទាំងអស់គ្នា សូមចូលរួមទុកដាក់សម្រាមឲ្យត្រឹមត្រូវ និងបញ្ជេញសម្រាមតាមម៉ោងកំណត់ ជៀសវាងទូកដាក់គ្មានសណ្ដាប់ធ្នាប់ ពេលមានភ្លៀងធ្លាក់ ហូរអណ្ដែត ចូលប្រពន្ធលូ បង្កការកក់ស្ទះប្រពន្ធទឹក៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖