ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញមុខក្មេងទំនើងចំនួន០៤នាក់ ជាសាធារណៈមុននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី២០ ខែធ្នូថ្មីៗនេះ នៅចំណុចវិថី OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ តុន បញ្ញា ហៅញ៉េ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស។
២-ឈ្មោះ អ៊ាន រតនៈ ហៅគ្មាន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុខរបរសិស្ស។
៣-ឈ្មោះ សុឹម គីម ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្តាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស។
៤-ឈ្មោះ កន រក្សា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស។
សម្ភារដកហូត៖ ម៉ូតូម៉ាក Fino ពណ៌ក្រហម+ខ្មៅ ស៊េរីឆ្នាំ២០០២ ផ្លាកលេខភ្នំពេញ 1AD 2222, ម៉ូតូម៉ាក ស៊ុយហ្សូគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1JC-3351, ដាវដែក ដងរុំក្រណាត់ កែឆ្នៃ ប្រវែង ៥០សង់ទីម៉ត្រ ចំនួន០១, ដុំថ្ម ចំនួន០២ដុំ, បារីអេឡិចត្រូនិច(វែប) ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងត្រៀមបញ្ជូនខ្លួនសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីបន្ត៕
ដោយ៖ តារា