ខេត្តកំពង់ឆ្នាំង ៖ បេក្ខជនក្រុមប្រឹក្សាឃុំបក្សភ្លើងទៀន ៤រូប នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពដ៏ខ្ពង់ខ្ពស់ស្នើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ទន្ទឹនឹងនេះ ពួកគាត់គាំទ្ររាជរដ្ឋាភិបាលកម្ពុជា បង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ជាក្រុមភេរវកម្ម។
សូមបញ្ជាក់ថា ៖ គណបក្សខ្មែរអភិរក្ស បានកត់ សម្គាល់ឃើញថា កន្លងមក និងបច្ចុប្បន្ននេះមានក្រុមជ្រុលនិយម បានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវ ចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតនូវព័ត៌មានញុះញង់ បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ ចលាចល ដល់ប្រជាពលរដ្ឋ ដែលនេះជាអំពើខុសច្បាប់ ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូល ទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។ ចំពោះការប៉ុនប៉ងធ្វើ រដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕
ដោយ ៖ សិលា