ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី គ្រោះថ្នាក់លាក់មុខ ដែលបង្ករពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”!

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់លាក់មុខ ដែលបង្ករពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”!

   ក-ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះក៏អាចបណ្តាលឲ្យមានផលបះពាល់ជាច្រើនដល់សុខភាព និងអាយុជីវិតផងដែរ។

   ខ-រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជម្ងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន)។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដើម្បីអាចអោយយើងបានគិតទៅដល់ជំងឺរលាកថ្លើម : មានការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់, ឡើងលឿងភ្នែក និងស្បែក, មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសសាយធំ, មានការហើមជើងជាដើម…។ គួរកត់សំគាល់ផងដែរថាជាង ៨០% នៃអ្នកជំងឺរលាកថ្លើមគឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ ដូច្នេះមានតែការពិនិត្យឈាមដើម្បីរកវត្តមានរបស់អង្គបដិប្រាណវីរុសសេ Anticorp HCV និងរាប់មេរោគ (PCR HCV) ទេ ដែលអាចកំណត់រោគវិនិច្ឆ័យនៃជម្ងឺប្រភេទនេះបាន ។

   គ-ការចម្លងរបស់មេរោគថ្លើមប្រភេទ សេ នេះគឺវាអាចឆ្លងបានតាមរយះ ការប៉ះពាល់ជាមួយនឹងឈាម, ទឹករងៃ, ការមុតដាច់ស្បែក, ការរួមភេទដោយមិនមានប្រើប្រាស់ស្រោមអនាម័យ, ការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែក…។

   ឃ-វិធានការក្នុងការបង្ការជំងឺនេះគឺ ជៀសវាងរាល់ការបះពាល់ឈាម និងទឹករងៃរបស់អ្នកជំងឺ, រួមភេទដោយប្រើប្រាស់ស្រោមអនាម័យអោយបានត្រឹមត្រូវ, ជៀសវាងការប្រើវត្ថុមុតស្រួចរួមគ្នា។ គួរសំគាល់ផងដែរថាយើងមិនមានវ៉ាក់ស៊ាំងសម្រាប់ចាក់ការពារមេរោគប្រភេទនេះនៅឡើយទេ។

ការពិនិត្យសុខភាព និង ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានៅដំណាក់កាលដំបូងជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត (ថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីក) របស់ជម្ងឺរលាកថ្លើមប្រភេទ សេ នេះគឺអាចអនុញ្ញតឲ្យគ្រូពេទ្យធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលា និងដើម្បីជៀសវាងរាល់ផលវិបាករបស់ជំងឺនេះផងដែរ (ការរលាករាំរៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម…)៕

ដោយ ៖ សិលា


ចែករំលែក៖