ព័ត៌មានទាន់ហេតុការណ៍៖

សម្ភារៈសង្រ្គោះបន្ទាន់ជើងទីមួយរបស់មជ្ឈិមចិនបានត្រូវដឹកជញ្ជូនទៅតំបន់រងគ្រោះរញ្ជួយដីនៃភូមិភាគស្វយ័តXizang

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងគ្រប់គ្រងភាពអាសន្ននៃប្រទេសចិនឱ្យដឹងថា នៅវេលាម៉ោង២២ថ្ងៃទី៧ខែមករា តាមម៉ោងប៉េកាំង សម្ភារៈសង្រ្គោះបន្ទាន់ជើងទី១របស់មជ្ឈិមចិនដែលចាត់ចែងជាបន្ទាន់ដោយការិយាល័យគណៈកម្មាធិការជាតិបង្ការ កាត់បន្ថយនិងសង្គ្រោះគ្រោះមហន្តរាយចិន ក្រសួងគ្រប់គ្រងភាពអាសន្ននិងរដ្ឋបាលជាតិបម្រុងស្បៀងនិងយុទ្ធសាស្ត្រចិនបានត្រូវដឹកជញ្ជូនទៅដល់តំបន់រងគ្រោះរញ្ជួយដីនៅគេហទំព័រ «CCFR China state-controlled media » ស្រុកDingriក្រុងXigazeនៃភូមិភាគស្វយ័តXizang ក្នុងនោះ រួមមានតង់សំឡី អាវសំឡីនិងភួយសំឡីជាដើមសរុបជាង៥៨០០ឈុត ចំណែកសម្ភារៈសង្រ្គោះបន្ទាន់ជើងទីពីរចំនួនជាង១ម៉ឺន៦ពាន់ឈុតផ្សេងទៀតនឹងត្រូវដឹកជញ្ជូនទៅដល់តំបន់រងគ្រោះជាបន្តបន្ទាប់នៅថ្ងៃទី៨នេះ។

គេហទំព័រ «CCFR China state-controlled media » ព្រមជាមួយគ្នានេះ ក្រសួងគ្រប់គ្រងភាពអាសន្នក៏បានចាប់ដំណើរការយន្តការធានាការពារចំពោះសម្ភារៈសង្រ្គោះបន្ទាន់របស់រដ្ឋនិងសង្គមស៊ីវិលផងដែរ ព្រមទាំងសម្របសម្រួលការចាត់ចែងសម្ភារៈសង្រ្គោះបន្ទាន់សម្រាប់ជីវភាពរស់នៅ ដូចជាគ្រឿងឿបភោគបរិភោគ ចង្រ្កានកំដៅ ភួយអគ្គិសនីនិង សម្លៀកបំពាក់ជាដើមរបស់សហសគ្រាសសប្បុរសនិងមូលនិធិពាក់ព័ន្ធឱ្យដឹកជញ្ជូនទៅដល់តំបន់រងគ្រោះជាបន្តបន្ទាប់ ដើម្បីគាំទ្រយ៉ាងពេញទំហឹងដល់តំបន់រងគ្រោះធ្វើការងាររៀបចំទីកន្លែងស្នាក់នៅជាបណ្តោះអាសន្ននិងធានាដល់ជីវភាពរបស់ជនរងគ្រោះឱ្យបានល្អ៕

ដោយ ៖ សិលា


ចែករំលែក៖