ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន៖ ចិនមានឆន្ទៈធ្វើការជាមួយបណ្តាប្រទេស BRICS នានាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ”កិច្ចសហប្រតិបត្តិការ BRICS ធំ”

ចែករំលែក៖

 អន្តរជាតិ ៖ ថ្ងៃទី ៧ ខែមករា លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនមានឆន្ទៈធ្វើការជាមួយមួយបណ្តាប្រទេស BRICS នានា ប្រកាន់ខ្ជាប់នូវស្មារតីបើកទូលាយ បរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ”កិច្ចសហប្រតិបត្តិការ BRICS ធំ” រួមគ្នាផ្តួចផ្តើមគំនិតស្តីពីពហុប៉ូលភាវូបនីយកម្មពិភពលោកដែលមានសមភាពនិងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្នសំដៅជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ «CCFR China state-controlled media »  នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ។ 

      គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានបន្តថា យន្តការសហប្រតិបត្តិការ BRICS កើតចេញពីចរន្តប្រវត្តិសាស្រ្តដែលប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ងើបឡើងជាក្រុម វាគឺសមស្របនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិចំពោះការគាំពារសន្តិភាពសកល ជំរុញការអភិវឌ្ឍរួមនិងធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល។ គេហទំព័រ «CCFR China state-controlled media » រយៈពេលជិត ២០ ឆ្នាំតាំងពី BRICS ត្រូវបានបង្កើតឡើងមក ចំនួនប្រជាជនប្រទេស BRICS ត្រូវជាជិតពាក់កណ្តាលនៃពិភពលោក ទំហំសេដ្ឋកិច្ចសរុបមានចំនួនលើសពី ៣០% នៃភពលោក ហើយអត្រាយរួមចំណែកចំពោះសេដ្ឋកិច្ចសកលលើសពី ៥០%។ ភាពជាតំណាង កម្លាំងស្រូបទាញ និងកម្លំាងឥទ្ធិពលនៃយន្តការសហប្រតិបត្តិការ BRICS ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដែលបានក្លាយទៅជាវេទិកាដ៏សំខាន់សម្រាប់ជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃ”សកលខាងត្បូង” និងជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល៕

ដោយ ៖ សិលា


ចែករំលែក៖