ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញស្តាប់ការធ្វើបទបង្ហាញ របស់ក្រុមពិភាក្សាទាំង ៤ក្រុម ដើម្បីផ្ដល់នូវធាតុចូលសម្រាប់ជាមូលដ្ឋាន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញស្តាប់ការធ្វើបទបង្ហាញទៅលើប្រធានបទ របស់ក្រុមពិភាក្សាទាំង ៤ក្រុម ដើម្បីផ្ដល់នូវធាតុចូលសម្រាប់ជាមូលដ្ឋាន ក្នុងការប្រមូលនូវបញ្ហាប្រឈម និងកំណត់ដាក់ចេញនូវដំណោះស្រាយលើប្រធានរបស់ក្រុមពិភាក្សា។ 

ក្នុងឱកាសនោះដែរ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានមានប្រសាសន៍បំពេញបន្ថែមទៅលើចំណុចសំខាន់ៗមួយចំនួនដែលខ្វះខាតរបស់ក្រុមពិភាក្សា ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលេីកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តផងដែរ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល អធិការនគរបាល មេបញ្ជាការផ្នែកសឹករង និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៨ ប្រធានច្រកទ្វារ និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែន មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីពាក់ព័ន្ធ សរុបប្រមាណ ៤០០នាក់៕

ដោយ ៖ សិលា


ចែករំលែក៖