ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងថា​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​ ពោល​គឺ​ចាប់​ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៥ កម្លាំង​នគរបាលប្រឆាំងគ្រឿងញៀនខេត្ត​ បានចុះ​សហការជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ ឆ្មក់​បង្រ្កាប​និងឃាត់ខ្លួន​ជនសង្ស័យចំនួន ០៩នាក់​ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការខេត្ត​បន្ត​នីតិវិធី​។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​មន្រ្តីជុះនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងសង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ក្នុងនោះ​ស្រី ០១នាក់ ។ 

ចំណែក​វត្ថុតាងចាប់យក​ពីជនសង្ស័យរួមមាន៖​ គ្រឿងញៀន ៦កញ្ចប់ធំ ,២កញ្ចប់តូច និងមួយចំនួនចូលទឹក ។ សម្ភារចាប់យកទាំងអស់រួមមាន: ម៉ូតូចំនួន ៦គ្រឿង, ទូរស័ព្ទដៃចំនួន ៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕

ដោយ​៖ តារា​


ចែករំលែក៖