ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងកែលម្ពសោភណ្ឌ័ភាពស្រុកសំបូរ​ ឆ្នាំ២០២៥

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ លោក​ គង់ មេត្តា អភិបាល​ នៃគណៈអភិបាលស្រុកសំបូរ ខេត្តក្រចេះ​ បានឱ្យដឹងថា​ តើបេះដូងនៃទីរួមស្រុកសំបូរនៅត្រង់ណា ?​ ជាស្រុកជាប់ដែលជាប់នឹងដងទន្លេមេគង្គ ជាមួយទេសភាពទន្លេបញ្ចមុខ​ដ៏ស្រស់ត្រកាល​។ 

លោកអភិបាលស្រុក​ បានបន្តថា​ វត្តព្រះវិហារធំសសរមួយរយ​ និងបរិវេណមុខវត្ត​ ទីជាប់ដងទន្លេគួរជាទី មនោរម្យបំផុត នៃស្រុកសំបូរ ទាំង​ទេសចរណ៍​ វប្បធម៌​ សម្បត្តិធម្មជាតិ ការលើកស្ទួយសេដ្ឋកិច្ច និង មុខមាត់នៃស្រុកសំបូរ ។

បន្ថែមពីនេះ​ លោក​ គង់ មេត្តា បានសង្កត់ធ្ងន់ថា​ តើបងប្អូនគាំទ្រគម្រោងរៀបចំនេះដែរឬទេ ? រៀបផ្ទះយើងឱ្យស្អាត ទើបភ្ញៀវគាត់ចង់មកលេង !៕

ដោយ​៖ តារា​


ចែករំលែក៖