ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ នឹងទិសដៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់កាលពីថ្ងៃ១០ ខែមករាឆ្នាំ២០២៥ថ្មីៗនេះ នៅស្នងការរាជធានីភ្នំពេញ។
នាឱកាសនោះ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ត្រូវអនុវត្តវិធានការរួមមានដូចខាងក្រោម៖
-ពង្រឹងលេីការងារក្តាប់សភាពការទូទៅ
-ពង្រឹងលេីការងារគ្រប់គ្រងដីកាពិសេសការងារព្រហ្មទណ្ឌទាំងបួន-មុខសញ្ញាឧក្រិដ្ឋកំពុងតស៊ូ-ក្នុងករណីបង្ក្រាបមិនទាន់អស់។
-ការងារគ្រប់គ្រងក្មេងទំនេីង
-ការងារប្រឆាំងបទល្មេីសគ្រឿងញៀននឹងល្បែងសុីសង
-ជំរុញដល់ប៉ុស្តិរដ្ឋបាលក៏ដូចជានគបាលមណ្ឌុលចុះផ្សព្វផ្សាយនឹងសូមអោយមានការប្រុងប្រយត្ន័អំពីបញ្ហាអគ្គីភ័យនឹងជាតិផ្ទុះ (ផាវទៀនធូប)ព្រោះថ្ងៃខាងមុខជាថ្ងៃចូលឆ្នាំប្រពៃណីចិន វៀតណាម
-ពង្រឹងលេីការងារវិន័យជាកងកំលាំង សាមគ្គីភាព(ក្រៅក្នុង)
សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះដែរ ដោយមានការចូលរួមពី លោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្ដិ៍ និងមន្រ្ដីពាក់ព័ន្ធ៕
ដោយ៖ស តារា