ភ្នំពេញ ៖ ប្តីមកដល់បន្ទប់ ឃើញប្រពន្ធ មានសាហាយ ប្តឹង សុំលែងលះដោយសន្តិវិធី មិនចងពៀរនឹងគ្នាតទៅទៀតឡើយ។
សូមបញ្ជាក់ថា ៖ បុរសជាប្តីបានទាន់ប្រពន្ធ កំពុងនៅ ជាមួយប្រុសសាហាយ ក្នុង បន្ទប់ធ្វើឱ្យ « ឆេះដុំ » ផ្អើល អ្នកស្នាក់នៅក្បែរខាង និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍។ ហេតុការណ៍ នេះ បានកើតឡើង កាលពី វេលា ម៉ោង ៤ ទៀប ភ្លឺ ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ ២០២៥ នៅ ចំណុច បន្ទប់ ជួល ស្ថិត នៅ ក្នុង សង្កាត់ ស្ទឹង មាន ជ័យ ទី ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
តាម ប្រភព ព័ត៌មាន ពី ភាគី ខាង ប្តីបាន និយាយ ថា គាត់ និង ប្រពន្ធបាន រួមរស់ ជាមួយ គ្នា តាំងពី ឆ្នាំ ២០២១មកម៉្លេះ តែ មិន បានរៀបការ ឬ ពិធីសែន អ្វី នោះទេ តែ ចំណងស្នេហា នេះ ទទួល បានកូន ស្រី អាយុ ជាង ១ ឆ្នាំ ហើយ ។
លុះមកដល់ថ្ងៃ កើតហេតុនេះ គឺគាត់ ទើបមកពីក្រៅ ក៏ឃើញប្រពន្ធ កំពុងនៅជាមួយ ប្រុសសាហាយ ដេក ក្នុង បន្ទប់ ។ ភ្លាមៗនោះគាត់ក៏បាន ចាក់សោ ពី ក្រៅ ហើយ ប្តឹង សមត្ថកិច្ច ។ ស្រប ពេលនោះ ក៏មានបុរស ម្នាក់សង្ស័យ ជា មិត្តភក្តិ ខាងប្រុស សាហាយ បានដកកាំភ្លើងចេញពី ចង្កេះ គំរាម គាត់ជ ប្តី និង បាន វាយបំបែកសោ ទ្វារ ដើម្បី រំដោះ ប្រុសសាហាយ នោះ ចេញទៅបាត់ស្រមោលតែម្តង បន្សល់តែស្ត្រី ជាប្រពន្ធ រួមនឹងកូននៅក្នុងបន្ទប់ ។
ប្រភពដដែល បន្តថា គាត់មិនចង់ មានរឿងអ្វីទេ គាត់ដឹងថា ប្រពន្ធ លួច មានសាហាយ យូរហើយ តែមិនមាត់ ព្រោះ តាម មិនទាន់ជាក់ស្តែង តែលើកនេះតាមទាន់ហើយ ។ បុរសរូបនេះ និយាយថា បើប្រពន្ធ មានសាហាយ ក៏មានចុះ គាត់ សុំតែកូនស្រី គាត់តែប៉ុណ្ណោះយកទៅចិញ្ចឹមមើលថែ កូនមួយ គាត់ចិញ្ចឹមរស់បាន ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ទីតាំង កើតហេតុ រង់ចាំព្រឹកឡើង មន្ត្រី ខាងសង្កាត់ និង កោះហៅ ភាគីទាំងសងខាង ទៅកាន់សាលាសង្កាត់ ដើម្បី ដោះស្រាយគ្នាបន្តទៀត។ បន្ទាប់ពីបានសម្របសម្រួលចប់ ភាគីឪពុកម្តាយទាំងសងខាងបានផ្តិតមេដៃលើក្រដាស កិច្ចសន្យា បញ្ចប់ ទំនាក់ទំនង គឺចែកផ្លូវគ្នាដោយសន្តិវិធី ។
បច្ចុប្បន្នបញ្ហាបែបនេះបានកើតឡើង ជាញឹកញាប់ ធ្វើឱ្យសីលធម៌ធ្លាក់ចុះ ហើយមិនចង់ឱ្យកើតមានឡើយ ព្រោះថា មេអំបៅ ត្រូវការ សេរីភាព និងមិនដែលចាំ ជាតិកំណើតទេ .. មិនមែន គ្រប់ដង្កូវ សុទ្ធតែអាច ក្លាយជា មេអំបៅ ដ៏ល្អឆើតឆាយនោះទេ !!៕
ដោយ ៖ សិលា