ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមក្មេងទំនេីងដែលតែងតែប្រេីកាំបិតដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២២៖៣០នាទី ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន នាំខ្លួនជនសង្ស័យចំនួន៤នាក់ ត្រង់ចំណុចផ្លូវលេខ៥៧ កែងផ្លូវលេខ៧៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ផាត់ រតនា ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ សោភ័ណ្ឌ គីមស្រ៊ុន ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ពៅ សារី ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ម៉ែន រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ។ សម្ភារៈដកហូតរួមមាន៖ ម៉ូតូចំនួន២គ្រឿងម៉ាក Suzuki Nex ពណ៌ខៀវ-ស គ្មានស្លាកលេខ, ម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1LU-7326 និងកាំបិតចំនួន៣ដេីម។

បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

 

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖