ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើង៤នាក់ ដែលបង្កហិង្សានៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១៖២៥នាទី ត្រង់ចំណុច សង្កាត់កំបូល ខណ្ឌកំបូល-សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ចុះស្រាវជ្រាវករណីក្មេងទំនើង បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤នាក់។

ប្រតិបត្តិការនេះកម្លាំងជំនាញរបស់នាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុន្នី នាយរងការិយាល័យ។

ជនសង្ស័យទី១៖ ឈ្មោះ យិន យូវីន អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ, ទី២៖ឈ្មោះ កុសល សុវណ្ណរាជ អាយុ១៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ, ទី៣៖ឈ្មោះ ហាន ម៉េង ឈួង អាយុ១៧ឆ្នាំ ស្នាក់នៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ និងទី៤៖ឈ្មោះ ហុង ឆេង អាយុ១៧ឆ្នាំ ស្នាក់នៅភូមិចុងអូ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្មេងទំនើងទាំងនេះ ពាក់ព័ន្ធករណីហិង្សាមានស្ថានទង្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ។ បច្ចុប្បន្នជនសង្ស័យខាងលេី បានប្រគល់ឲ្យកម្លាំងស្នងការនគរបាលខេត្តត្បូងឃ្មុំ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖តារា


ចែករំលែក៖