ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះថា ដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ក៏ដូចជាទប់ស្កាត់បទល្មើសគ្រឿងញៀន ជាពិសេសអំពើលួច ឆក់ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន កម្លាំងសមត្ថកិច្ចជំនាញខណ្ឌទួលគោក បានបន្តចុះរដ្ឋបាលនៅក្នុងតំបន់ស្មុគស្មាញ ជាក់ស្ដែងឃាត់ខ្លួន អ្នកបើប្រើប្រាស់គ្រឿងញៀនចំនួន ១០នាក់។
លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ បានឱ្យដឹងទៀតថា កម្លាំងអធិការដ្នាននគរបាលខណ្ឌទួលគោក និងផ្នែកជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងនៃអធិការនគរបាលខណ្ឌទួលគោក កាលពីថៃ្ងទី២៧ ខែឧសភាម្សិលមិញនេះ បានចុះធ្វើរដ្ឋបាលហើយបានឃាត់ខ្លួនជនសង្ស័យឲចំនួន១០នាក់ស្រី១នាក់ប្រុស៩នាក់ជាក់ស្តែង ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ១០នាក់ ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច