ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ត្រង់ចំណុភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រថយន្ត១គ្រឿងម៉ាកFORD RANGER XLT ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BN- 2460 បើកបរដោយឈ្មោះ អ៊ូក ចិនស៊ីញ សញ្ជាតិចិន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងរោងចក្រ ត្រូវបានរថយន្តបុក ម៉ាកHYUNDAI MIGHTY ផ្លាកលេខ ភ្នំពេញ 3B-0373 បើកបរដោយឈ្មោះ សំ ង៉ែត ភេទ ប្រុស អាយុ៣៩ឆ្នាំ ស់នៅភូមិបឹង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេតកំពង់ស្ពឺ បើកបរមកពីទិសខាងជើងទៅទិសខាងត្បូងរួចរថយន្តបានជ្រុលបន្តទៅបុកចូលតូបជួសជុលម៉ូត ឈ្មោះ នាង ចន្រ្ទា ភេទប្រុស អាយុ៤៤ ឆ្នាំ ភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី (បណ្ដាលឲ្យខូចខាតម៉ូតូអស់ចំនួន ១០គ្រឿង និងសំយ៉ាបតូប) រួចបានបន្តទៅបុករថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2F-7623 ដែលចតទុកនៅមុខផ្ទះ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានអនុវត្ដការងារជំនាញនិងបានបញ្ជូនមធ្យោបាយមកអធិការដ្ឋាននគរបាលស្រុកគងពិសីចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច