ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ធុជ៖ អូស្ត្រាលី ផ្តល់ ហិរញ្ញប្បទាន១.៥លានដុល្លារដើម្បីគាំទ្រការ ស្តារឡើងវិញ សកម្មភាពមីននៅតាមសហគម ន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តំណាងឱ្យសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ជា ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ដ្រី លី ធុជ ជា អនុប្រធានទី១ អាជ្ញាធរមីន បាន ចូលរួមជាធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទាន១.៥ លានដុល្លារអូស្រ្ដាលី រវាង ប្រទេស អូស្ត្រាលី និងកម្មវិធី អភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងសកម្មភាពមីននៅតាមសហគ មន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា កាលពីរ សៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការអាជ្ញាធរ មីន។

ពិធីចុះហត្ថលេខា នេះ បាន ប្រព្រឹត្ដទៅក្រោម ការ ចូលរួម ចុះ ហត្ថលេខា រវាង លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោក Enrico Gaveglia អ្នក តំណាង អង្គការ UNDP ប្រចាំ កម្ពុជា ។

តាមកិច្ចព្រមព្រៀងនេះ ប្រទេស អូស្រ្តាលី បាន ផ្តល់ វិភាគទាន ចំនួន១.៥ លានដុល្លារ អូស្រ្តាលី តាមរយៈ គម្រោង បោសសម្អាត ដើម្បីលទ្ធផលដំណាក់កាលទីV (CfR-V) ដែល ជាគម្រោង មាន ម្ចាស់ជំនួយ ជា ច្រើន រួម មាន រដ្ឋាភិ បាលកម្ពុជា អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ហើយអនុវត្តរួម គ្នា ដោយអាជ្ញាធរមីន និង អង្គការ UNDP ។

ជំនួយ នេះ នឹង គាំទ្រ លើ កិច្ច ការ បោស សម្អាត មីន ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿង ផ្ទុះ និង ការ គាំទ្រ ជីវភាព រស់ នៅ របស់ ប្រជាជន ផ្លាស់ ទីលំនៅ ព្រមទាំង រួ ម ចំណែក ដល់ ការ ស្តារ សេដ្ឋកិច្ចសង្គម ក្នុ ង ខេត្ត ចំនួនបួន រួម មាន ខេត្ត បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ ដែល ជា ខេត្ត រង ផល ប៉ះពាល់ខ្លាំង ដោយ សារ ជម្លោះតាម ព្រំដែន កម្ពុជា -ថៃ ។

លោក ទេសរដ្ឋមន្រ្តី លី ធុជ បាន លើកឡើងថា សកម្ម ភាព មីន នៅកម្ពុជា គឺជា ដៃគូ អភិវឌ្ឍន៍ និង កិច្ច ការ មនុស្សធម៌ យូវ អង្វែងមួយ ដ៏ សំខាន់ បំផុត របស់ប្រទេសកម្ពុជា ។ ចាប់តាំ ង ពី ឆ្នាំ ១៩៩២ មក ថវិកា ប្រមាណ ជាង ១ពាន់លាន ដុល្លារ ត្រូវ បាន វិនិយោគ លើ ការ បោសសម្អាតមីន និង សំណល់ ជាតិផ្ទុះពីសង្រ្គាម ការ ជួយ ជន រងគ្រោះ និង ការ ពារ សហគមន៍ ដែល ក្នុង នោះប្រមាណ ៧០ ភាគរយ ជា ជំនួយ ពី សហគមន៍អន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏ បានបន្ត ការប្តេជ្ញាចិត្តយ៉ាងមុតមាំការវិនិយោគជាតិប្រកបដោយនិរន្តរភាពក្នុងសកម្មភាពមីន។

លោកទេសរដ្ឋមន្រ្តីបន្ថែម ថា អូស្ត្រាលីជាដៃគូសកម្មភាពមីនដែលគួរឱ្យទុកចិត្តមួយរបស់កម្ពុជាតាំងពី ដើម ទសវត្សរ៍ឆ្នាំ ១៩៩០ និង បាន គាំទ្រ គម្រោង CfR តាំង ពី ដំណាក់កាលទី១ ឆ្នាំ២០០៦ ដោយ មាន វិភាគទាន សរុប ៤៥.៣១ លាន ដុល្លារ អូស្រ្តាលី ។ ការ ចូល រួម ចំណែកក្នុង ដំណាក់កាល CfR-V បង្ហាញ ពី ការ ប្តេជ្ញា ចិត្ត រួម គ្នា ក្នុង ការ គាំទ្រ សហគមន៍ដែលរងផលប៉ះពាល់ ដើម្បី ឆ្ពោះទៅ រក កម្ពុជា គ្មាន ផល ប៉ះពាល់ ដោយ សារ មីននិង សំណល់ជាតិផ្ទុះពីសង្រ្គោះ ក្រោម ការ ដឹកនាំ ប្រកប ដោយ ចក្ខុវិស័យ របស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

លោក ក៏បានអរគុណដល់UNDP ដែលបានឈរជាមួយអាជ្ញាធរមីនជិត២០ ឆ្នាំកន្លងមក តាមរយៈគម្រោងCfR ដែលបានរួមចំណែករំដោះផ្ទៃដីប្រមាណ៤២៧ គីឡូម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋកម្ពុជាស្មើនឹង១៣.៥ភាគរយនៃលទ្ធផលសរុបនៃការបោសសម្អាតទូទាំងប្រទេស ៕

ដោយ៖សំរិត


ចែករំលែក៖