ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- មិនមែនមានដៃតែសៀមទេ ខ្មែរក៏មានដៃដែរ?

២- ចាប់ពីពេលនេះតទៅខ្មែរមិនឱបដៃឲ្យសៀមវ៉ៃតាមចិត្តទេ បើសៀមមានកាំភ្លើងធំ កម្ពុជាក៏មានដូចគ្នាដែរ បើសៀមមានយន្តហោះ កម្ពុជាយ៉ាងហោចណាស់ក៏មានដ្រូនទំនើបដែរ?

៣- សៀមជាអ្នកលុបចោលអនុស្សារណៈចរចាទ្វេរភាគី តែសៀមនៅតែស្រែកថាចង់បានយន្តការទ្វេរភាគី តើសៀមចង់បានអ្វីពិតប្រាកដ ?

៤- សៀមស្រែកថាចង់បានយន្តកាទ្វេរភាគីគឺសៀមចង់បំភាន់មតិអន្តរជាតិ ថាខ្លួនចង់បានការចរចាទ្វេរភាគីណាស់ ឯកម្ពុជាទេដែលមិនចង់បានការចរចារទ្វេរភាគី?

៥- អ៊ុំ សំអាន បានអួតថាមិនខ្លាចស្លាប់នៅពេលរស់នៅក្រៅប្រទេស តែដល់មកក្នុងស្រុកដោយមានការធានាសន្តិសុខសុវត្ថិភាព ពីរាជរដ្ឋាភិបាលបែរជា អ៊ុំ សំអាន ខ្លាចងាប់ទៅវិញ តើអ៊ុំ សំអាន ក្លាហានពិតប្រាកដទេ?

៦- អ៊ុំ សំអាន ថាចង់ជជែកពីរឿងព្រំដែនចន្លោះបង្គោល៥២-៥៩សុទ្ធសាធ តែ អ៊ុំ សំអាន ឆ្លៀតកេងចំណេញផ្ទាល់ខ្លួនឲ្យរាជរដ្ឋាភិបាលកម្ពុជាទូលថ្វាយព្រះមហាក្សត្រទ្រង់លើលែងទោសនិងចោទប្រកាន់តាមផ្លូវតុលាការ?

៧- ក្នុងការដឹកនាំប្រទេសបើបើកទូលាយសិទ្ធិសេរីភាពពេកក៏មិនបានដែរ វានឹងកើតអំពើអនាធិបតេយ្យដូចនៅអ៊ឺរ៉ុបមួយចំនួន?

៨- ចង់ដឹងច្បាស់ថានរណាជាបីតា២ធ្នូ៧៨ ស្នើពិនិត្យមើលបញ្ជីរឈ្មោះទី១នៃស្ថាបនិករណសិរ្ស២ធ្នូ៧៨?

៩- អ្នកដែល អ៊ុំ សំអាន នឹងបញ្ជូនមកកម្ពុជាគ្រាន់ជាតំណាងបុគ្គល អ៊ុំ សំអាន ប៉ុណ្ណោះ មិនមែនជាគណប្រតិភួតំណាងអ្វីក្រៅពីបុគ្គល អ៊ុំ សំអាន ដែលមិនហ៊ានមកចូលស្រុកប៉ុណ្ណោះ?

១០- ទោះបី អ៊ុំ សំអាន ធ្វើលិខិតឧទ្ទេសនាមឲ្យថាជាតំណាងរបស់ខ្លួនមកពិភាក្សារឿងទឹកដីចន្លោះបង្គោល៥២-៥៩ ក៏នៅតែជាតំណាងបុគ្គល អ៊ុំ សំអាន ប៉ុណ្ណោះ មិនមែនជាតំណាង អ៊ុំ សំអាន ក្នុងនាមជាតំណាងមានតួនាទីជាស្ថាប័នរដ្ឋអ្វីឡើយ៕

ដោយ ៖ លោក សុខ ឥសាន


ចែករំលែក៖