ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងជិះម៉ូតូរអិលដួលរងរបួសសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នរអិលដួលបណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង៥រសៀល  ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅគល់ស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣  ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លួន សុភារះ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសត្រង់ចង្ការ រលាត់ដៃនិងស្មា  មានអាសយដ្ឋាននៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយវេងស្រេងក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុសង្ស័យស្រវឹងក៏រអិលដួលបោកទៅនឹងថ្នល់បណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹង។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖