ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នៅវេលាម៉ោង១៩ និង០៥នាទីនៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវ) កើតឡើង១លើកដោយជនសង្ស័យបានកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះលី ហឿន ហៅ ចិន ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ សំ រស្មី ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដើម្បីសង្រ្គោះបន្ទាន់ ។
ទទួលបានព័ត៌មាននេះ លោកវរសេនី យ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងបង្រ្កាបនិងឃាត់ខ្លួនជនបង្កហិង្សានេះបានរួមទាំងវត្ថុតាងផង។
មូលហេតុដែលឈានដល់ករណីហិង្សានេះគឺដោយសារទំនាស់ពាក្យសំដីដាក់គ្នា ហើយពេលនេះសមត្ថកិច្ចនគរ បាលបានបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមផ្លូវច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច