ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះស្រុកម៉ាឡៃ ចុះឆែកឆេរផ្ទះស្តុកទំនិញរកឃើញស្រា ៤៦កេស 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះចុះឆែកឆេរលំនៅឋានមួយកន្លែង សង្ស័យជាទីតាំងស្តុកទុកទំនិញបម្រុងនាំឆ្លងដែនទៅប្រទេសសៀម (ថៃ) ស្ថិតនៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។   ប្រភពបន្តថាៈកម្លាំងចម្រុះដែលបានចូលរួមរួមមាន កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និង កម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ក្រោមការដឹកនាំផ្ទាល់ពី លោក វរសេនីយ៍ឯក ប៊ែន សំអាត អធិការនគរបាលស្រុកម៉ាឡៃ និងលោក អនុសេនីយ៍ឯក ថុល រិទ្ធី មេបញ្ជាការរងអាវុធហត្ថស្រុកម៉ាឡៃ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ដោយបានរកឃើញវត្ថុតាង ស្រានៅលើកេសម៉ាក ROBERT MONDAVI (Private Selection – Bourbon Barrel-Aged) ចំនួន ៤៦កេស។

គួររំលឹកផងដែរថា តាមប្រភពដឹង ទីតាំង និងចំណុចភូមិ ឃុំខាងលើនេះ គឺ ក្រោយពីការបង្ក្រាបកាលពីយប់មិញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ សហការជាមួយកងកម្លាំងស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ បានចុះទប់ស្កាត់ បារីចំនួន ២៦ការ៉ុង (ស្មើនឹង ២៦ប៊ីច ស្មើនឹង ១៣០០សុង) សង្ស័យត្រៀមលួចនាំឆ្លងដែនចេញទៅប្រទេសសៀមដោយខុសច្បាប់ ហើយករណីខាងលើនេះត្រូវបានប្រគល់បន្តនីតិវិធីដល់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។

ប្រភពបន្តថា៖ នៅចំណុចខាងលើនេះគីជាកន្លែងចេញចូលដ៏សកម្ម ដូចជាពលករឆ្លងដែនខុសច្បាប់ ទំនិញគ្រប់ប្រភេទចេញពីរកម្ពុជាចូលទៅថៃចូលពីប្រទេសថៃមកកម្ពុជា ស្រប់ពេលពលរដ្ឋបន្តពហិការទំនិញសៀម ខណៈដែលប្រទេសសៀមបានបាញ់កំទេចហេដ្ឋារនាសម្ពន្ធរបស់កមកពុជាបំពានបូរណៈភាពទឹកដីកម្ពុជា វាយបំផ្លាញផ្ទះពលរដ្ឋរួមទាំងពលរដ្ឋរាប់ម៉ីនគ្រួសារមិនបានវិលត្រលប់ចូលភូមិកំណើតខ្លួនវិញ។

ដោយ៖ វណ្ណា


ចែករំលែក៖