ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដុតបំផ្លាញឧបករណ៍ខុសច្បាប់ និងណែនាំប្រជានេសាទឱ្យបញ្ឈប់សកម្មភាពល្មើស

ចែករំលែក៖

កងកម្លាំងចម្រុះ សហការជាមួយមន្ត្រីជំនាញជលផល បានបន្តចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ដោយបានរុះរើ និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួន ព្រមទាំងអប់រំណែនាំ និងឱ្យប្រជានេសាទធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកងកម្លាំងចម្រុះ និងមន្ត្រីជំនាញតាមបណ្តាគោលដៅជុំវិញបឹងទន្លេសាប ក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងពង្រឹងការអនុវត្តច្បាប់លើសកម្មភាពនេសាទខុសច្បាប់។

ការបន្តចុះល្បាត និងបង្ក្រាបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងស្តារធនធានមច្ឆជាតិ អភិរក្សជីវចម្រុះ ព្រមទាំងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅបឹងទន្លេសាបឱ្យមាននិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ កងកម្លាំងចម្រុះ និងមន្ត្រីជំនាញនៅតាមគោលដៅនានា នឹងបន្តអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ សំដៅថែរក្សាធនធានជលផល ដែលជាប្រភពស្បៀង និងជីវភាពដ៏សំខាន់របស់ប្រជាពលរដ្ឋ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖