ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ក្មេងទំនើង៩នាក់បង្ហោះម៉ូតូម្ដុំស្ពានចាក់អង្រែក្រោម-ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ក្មេងទំនើងចំនួន ០៩នាកដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅចំណុចផ្លូវស្ពានថ្មីព្រែកកប្រា-ចាក់អង្រែក្រោម ភូមិព្រែកតាឡុង ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨ម៉០០នាទីល្ងាច។

ក្រុមក្មេងទំនើងទាំង៩នាក់មាន៖
១-ឈ្មោះ សោម វិរៈបុត្រ ភេទប្រុសអាយុ១៤ឆ្នាំ មុខរបររៀនជួសជុលរថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកសំរោង ២ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។
២-ឈ្មោះ អាន អូវែន ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ហេង រ៉ានុត ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិស្វាយរលំ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៤-ឈ្មោះ ឡូត ផានី ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៥-ឈ្មោះ ពេជ្រ សុភា ភេទប្រុសអសយុ១៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៦-ឈ្មោះ សុង ខេវិន ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ផ្ទះគ្មានលេខ ភូមិព្រែកសំរោង២ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៧-ឈ្មោះ ជឿន សំបូរ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៨-ឈ្មោះ សម សុផា ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៩-ឈ្មោះ ថយ ពេជ្រ ភេទប្រុសអាយ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចប្រមូលបានម៉ូតូចំនួន ០៥ គ្រឿង និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។

ប្រភពបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៨ម៉០០នាទីល្ងាច កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ល្បាត
ត្រូតពិនិត្យក្នុងមូលដ្ឋានដល់ចំណុចផ្លូវស្ពានថ្មីចាក់ អង្រែក្រោម(ស្រះ១៨) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃើញក្រុមក្មេងៗកំពុងបង្ហោះម៉ូតូចំនួន០៥គ្រឿង ភ្លាមនោះសមត្ថកិច្ចបានឃាត់បានក្មេងៗចំនួន០៩នាក់ , ម៉ូតូ ០៥គ្រឿង និងទូរស័ព្ទដៃ០៤គ្រឿង មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ។

ក្រោយសាកសួរក្មេងៗទាំង០៩នាក់បានសារភាពថាកន្លងមកពួកខ្លួនតែងតែបង្ហោះម៉ូតូនៅចំណុចខាងលើ ហើយថ្ងៃកើតហេតុខាងលើ ពួកខ្លួនកំពុងបង្ហោះម៉ូតូក៏ត្រូវបានសមត្ថកិច្ចឃាត់មកសាកសួរតែម្តង ។

ក្រោយសាកសួរសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំក្មេងៗឲ្យត្រឡប់ទៅផ្ទះជាបណ្តោះអាសន្ន រួមទាំងទូរស័ព្ទដៃផ្ទាល់ខ្លួន ដោយមានការធានាពីអាណាព្យាបាល ចំណែកម៉ូតូត្រូវរក្សារទុករយៈពេល ៣ខែ៕

ដោយ៖ សុរិយា


ចែករំលែក៖