ព័ត៌មានទាន់ហេតុការណ៍៖

រត់លេងបាល់ទាត់ភ្លាត់ស្នៀតដួលបណ្តាលឱ្យរងរបួសបាក់ដៃម្ខាង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ខណៈរត់លេងបាល់ទាត់ភ្លាត់ស្នៀតបណ្តាលឲ្យដួលច្រត់ដៃបណ្តាលឲ្យបាក់ដៃម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៥៤នាទី  រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ  សុផល ឆ័ងហ័រ ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសបាក់ដៃខាងស្ដាំ មានអាសយដ្ឋាននៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖