បឹងទន្លេសាប ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ប្រចាំភូមិសាស្ត្ររាំងទិល សរុបចំនួន ២៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក យឹម ពិសី មេបញ្ជាការកងអនុសេនាធំការពារ បានចុះបង្ក្រាបបទល្មើសឆក់ត្រីនៅភូមិស្រែស្ដុក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ជាលទ្ធផល កម្លាំងចម្រុះបានដកហូតវត្ថុតាងរួមមាន៖
ម៉ូតូម៉ាក Wave ចំនួន ០១គ្រឿង
ដុំឆក់ត្រី ចំនួន ០៣គ្រឿង
ដងឆក់ត្រី ចំនួន ០៣គូ
អាគុយ 40A ចំនួន ០៣គ្រឿង
ត្រីចម្រុះប្រមាណ ១០គីឡូក្រាម។
ចំណែកជនសង្ស័យប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបាត់។
ក្នុងរដូវទឹកស្រក កម្លាំងចម្រុះបន្តពង្រឹងការងារល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដើម្បីការពារមេពូជត្រី កូនត្រី និងជីវចម្រុះនៃបឹងទន្លេសាប។
សូមបងប្អូនប្រជានេសាទចូលរួមគោរពច្បាប់ស្ដីពីជលផល និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
រួមគ្នាការពារធនធានមច្ឆជាតិថ្ងៃនេះ ដើម្បីធានាប្រភពស្បៀង និងជីវភាពកូនចៅជំនាន់ក្រោយ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច