ព័ត៌មានទាន់ហេតុការណ៍៖

ការវាយប្រហារគ្នាធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ាជាង៣.០០០នាក់ភៀសខ្លួនទៅកាន់ប្រទេសចិន

ចែករំលែក៖

កន្លងមករដ្ឋាភិបាលចិនបានបានបញ្ជូនទាហានទៅកាន់តំបន់ព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ាក្រោយពេលដែលកម្លាំងទាហាន រដ្ឋាភិបាល និងក្រុមទាហានជនជាតិភាគតិច បានវាយប្រហារគ្នាធ្វើឲ្យគ្រាប់ផ្លោងមួយ ចំនួនធ្លាក់នៅក្នុងព្រំដែនប្រទេសចិនធ្វើឲ្យចិនត្រូវបញ្ជូនទាហាននិងអាវុធជាច្រើនទៅការពារទីនោះ។

ជាមួយគ្នានេះដែរមន្ត្រីព្រំដែនចិនបានបញ្ជាក់ថា មានជនជាតិមីយ៉ាន់ម៉ា៣.០០០នាក់រស់នៅតំបន់ជាប់ព្រំប្រទល់ជាមួយ ចិនបាននាំគ្នារត់ភៀសខ្លួនពីភាគខាងជើងមីយ៉ាន់ម៉ាចូលមកដល់ប្រទេសចិន។ ពួកគេគេចពីហិង្សាប្រយុទ្ធរវាងកងទ័ពមីយ៉ាន់ម៉ានឹងក្រុមឧទ្ទាម។ ចិនប្រាប់ថា បានផ្តល់ទីកន្លែងឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ាទាំងនេះស្នាក់នៅ និងបានព្យាបាលអ្នកដែល រងរបួសផងដែរ។

ការប្រយុទ្ធរវាងកងទ័ពប្រទេសមីយ៉ាន់ម៉ា៣.០០០នាក់ និងក្រុមឧទ្ទាមនៅជាប់ ព្រំដែនចិនបានសម្លាប់មនុស្ស៨នាក់កាលពីថ្ងៃអាទិត្យ ហើយកាលពីថ្ងៃអង្គារកន្លងទៅរដ្ឋាភិបាលប្រាប់ថា មានមនុស្សទី៩ បានស្លាប់នៅភាគខាងជើងរដ្ឋហ្សាន់។ ភាគខាងជើងនេះគឺជាតំបន់រងតវ៉ាបះបោរពីក្រុមឧទ្ទាមជនជាតិភាគតិចច្រើនឆ្នាំមកហើយ។

នៅតំបន់ជាប់ព្រំដែនចិននេះកងទ័ព មីយ៉ាន់ម៉ា៣.០០០នាក់ និងក្រុមឧទ្ទាម កាឈីនកំពុងឈ្លោះគ្នាដណ្តើមគ្រប់គ្រង ធនធានរ៉ែដ៏សម្បូរបែបនៅក្នុងតំបន់។ ក្រុម ឧទ្ទាមកាឈីនបានទទួលចំណូលមួយ ចំណែកធំពីអាជីវកម្មថ្លើមថ្ម។ ក្រោយអនុ វត្តបទឈប់បាញ់បាន១៧ឆ្នាំកងទ័ពនិង ក្រុមឧទ្ទាមកាឈីនបានប្រយុទ្ធគ្នាឡើង វិញនៅឆ្នាំ២០១១ ធ្វើឲ្យមនុស្ស១សែន នាក់ភៀសខ្លួនពីអំពើហិង្សា៕ ម៉ែវ សាធី

sino-myanmar %e1%9e%b6%e1%9f%81%e1%9e%b9


ចែករំលែក៖