ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាចំណាយប្រាក់២៥០ពាន់លានដុល្លារ ទិញអាវុធក្នុងរយៈពេល១០ឆ្នាំ

ចែករំលែក៖

កាលពីថ្ងៃទី១៣ ខែមករាលោក Ashok Kumar Gupta រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថារដ្ឋាភិបាល ឥណ្ឌានឹងចំណាយប្រាក់រហូតដល់ទៅ២៥០ពាន់លានដុល្លារសម្រាប់ទិញអាវុធក្នុង រយៈ១០ឆ្នាំ។

លោក Ashok Kumar Gupta បាន បញ្ជាក់ទៀតថា កម្លាំងទាហានឥណ្ឌាមានតម្រូវការទិញអាវុធជាច្រើនដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន។ លោកបន្ត ទៀតថា រដ្ឋាភិបាលមានគម្រោងព្រមព្រៀងជាមួយក្រុមហ៊ុនផលិតអាវុធនៅក្នុងស្រុកជាច្រើនផ្សេងទៀតដែលជាការលើកស្ទួយដល់ក្រុមហ៊ុនក្នុងស្រុក។

ឥណ្ឌាជាប្រទេសទិញអាវុធច្រើនបំផុតពីប្រទេសរុស្ស៊ី ប៉ុន្តែចុងក្រោយនេះឥណ្ឌាក៏បានបង្វែរទៅទិញអាវុធពីអាមេរិក និង អីុស្រាអែលផងដែរ។ បើទោះបីបែបណាក្តីនៅក្នុងឃ្លាំងអាវុធរបស់ឥណ្ឌាមានអាវុធ រុស្ស៊ីរហូតដល់ទៅ៧០ភាគរយ។

ជាមួយនឹងការចំណាយយ៉ាងច្រើនបែប នេះឥណ្ឌាបានក្លាយទៅជាប្រទេសដែលបានចំណាយប្រាក់ក៏ច្រើនលំដាប់ទី៤ ក្នុង ការការពារជាតិ។

កន្លងមកថ្មីៗអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌាបានធ្វើការបាញ់សាកល្បងនូវគ្រាប់រ៉ុក្កែតថ្មី Pinaka ដែល ផលិតឡើងសម្រាប់ប្រើក្នុងកិច្ចការយោធា របស់កងទ័ពឥណ្ឌា។

គ្រាប់រ៉ុក្កែត Pinaka Rocket Mark-II ថ្មីនេះតាមសេចក្តីរាយការណ៍គឺជារ៉ុក្កែតជំនាន ថ្មីរបស់ Pinaka Rocket Mark-I ហើយ Pinaka Rocket Mark-II ដែលត្រូវគេ និយាយថា មានរយៈវាយប្រហារឆ្ងាយជាង ជំនាន់មុនរបស់វាក៏មានបំពាក់ដោយបច្ចេក វិទ្យាប្រាប់ទិស និងនាំផ្លូវដ៏ទំនើបផងដែរ។

សេចក្តីរាយការណ៍ពី UPI បានឲ្យដឹង ថា គ្រាប់រ៉ុក្កែត Pinaka Rocket Mark-II ត្រូវប្រើបាញ់ចេញពីប្រព័ន្ធបាញ់ភ្ជាប់លើ រថយន្ត និងត្រូវបានដំណើរប្រតិបត្តិការ ដោយកងទ័ពឥណ្ឌា ហើយវាមានសមត្ថ ភាពអាចវាយប្រហារគោលក្នុងរយៈចម្ងាយជាង៤៥ម៉ាយ និងកម្ទេចទីដែលមានទំហំដី៩០០ម៉ែត្រការ៉េ។

ក្រៅពីនេះឥណ្ឌាក៏បានទិញយន្តហោះជាច្រើនពីប្រទេសបារាំងផងដែរ ដោយ ឥណ្ឌានិងបារាំងមានទំនាក់ទំនងជាមួយគ្នាចាប់តាំងពីយូរឆ្នាំកន្លងមកហើយគឺតាំង តែពីជំនាន់ទសវត្ស ឆ្នាំ១៩៦០មកម៉្លេះ ហើយត្រូវបានពង្រឹងកាន់តែខ្លាំងក្លាថែមទៀតចាប់តាំងពីជាង១០ឆ្នាំកន្លងមកហើយ ដែរ។

ម្យ៉ាងទៀតកិច្ចសហការរួមគ្នារវាង ឥណ្ឌានឹងបារាំងនៅលើវិស័យអវកាសនេះ បានហុចលទ្ធផលជាពិសេសនៅលើការបាញ់បង្ហោះផ្កាយរណបសង្កេតអាកាស ធាតុចំនួនពីរឈ្មោះ Mesgha-Tropiques នៅឆ្នាំ២០១១និង Saral -Altika នៅឆ្នាំ ២០១៣។ ចំណែកការអភិវឌ្ឍផ្កាយរណបទី៣រវាងបារំាងនឹងឥណ្ឌាក៏ត្រូវបានចុះកិច្ចព្រមព្រៀងរួចហើយដែរ។

គួរបញ្ជាក់ថា ឥណ្ឌាបង្ហាញនូវចេតនាដ៏ខ្ពង់ខ្ពស់បំផុតមួយនៅក្នុងគោលបំណង ចង់ក្លាយខ្លួនទៅជាមហាអំណាចមួយដ៏ ពិតៗនៅលើវិស័យអវកាសអន្តរជាតិ៕ ម៉ែវ សាធី

49957436


ចែករំលែក៖