ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សា Shangrila នៅសិង្ហបុរី បញ្ហាភេរវកម្មនិងប្រឆំាងភេរវកម្មជាប្រធានបទសំខាន់

ចែករំលែក៖

កិច្ចពិភាក្សាShangrila នៅថ្ងៃទី២ ខែ មិថុនា ជាកិច្ចពិភាក្សាប្រចាំឆ្នាំលើកទី១៦ ធ្វើឡើងនៅប្រទេសសិង្ហបុរី មានរយៈពេល ៤-៦ថ្ងៃ ដោយពិភាក្សាលើបញ្ហាសំខាន់ៗក្នុងតំបន់និងលើពិភពលោក។ នៅក្នុងកិច្ច ពិភាក្សាឆ្នាំនេះ បញ្ហាសមុទ្រចិនភាគខាង ត្បូង និង ការប្រឆាំងភេរវកម្ម គឺជាប្រធាន បទសំខាន់បំផុត ដោយក្រុមភេរវកម្ម IS បានលេចចេញជារូបរាងនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។

ទន្ទឹមនឹងនេះ ទម្រង់សន្តិសុខនៅក្នុង តំបន់ ក៏ត្រូវបានលើកយកមកពិភាក្សាដែរ ពិសេសគឺបញ្ហាភេរវកម្ម IS ដែលកំពុងតែស្វែងរកកម្លាំងធនធានដើម្បីបង្កើតប្រទេសអ៊ិស្លាម នៅតំបន់អាស៊ីភាគអាគ្នេយ៍។

តាមគម្រោងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Malcolm Turnbull នឹងថ្លែងសន្ទរ​កថាបើកកិច្ចពិភាក្សា Shangrila ។ សារព័ត៌​​ មាន Business Times បានដកស្រង់ព័ត៌​មានពីរដ្ឋាភិបាលអូស្ត្រាលី បញ្ជាក់ថា លោក Malcolm Turnbull នឹងលើកឡើង ពីបញ្ហាធំៗ ក្នុងនោះមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង កម្មវិធីបរមាណូ កូរ៉េខាងជើង និងការប្រយុទ្ធប្រឆាំងក្រុម ភេរវ​កម្មឆ្លងដែន។

គិតមកដល់ថ្ងៃទី៣១ខែឧសភា មាន តំណាងប្រទេសជាង ៥០បានចុះឈ្មោះ​ចូល​រួមក្នុង កិច្ចពិភាក្សានេះ ក្នុងនោះមាន រដ្ឋមន្ត្រីជាច្រើនរូប មេបញ្ជាការកងទ័ព និងអ្នកឯកទេសសន្តិសុខអន្តរជាតិ។ ចំណែកអាមេរិក រដ្ឋមន្ត្រីក្រសួងការពារ ជាតិលោក James Mattis នឹងចូលរួមកិច្ច ពិភាក្សានេះ ហើយនឹងថ្លែងសន្ទរកថា នៅថ្ងៃទី២នៃកិច្ចពិភាក្សា ដោយមាន ប្រធានបទ (អាមេរិក និងសន្តិសុខអាស៊ី ប៉ាស៊ីហ្វិក)។

ក្រុមអ្នកវិភាគលើកឡើងថា កិច្ច ពិភាក្សានេះ គឺជាឱកាសដើម្បី ឲ្យរដ្ឋាភិ បាលអាមេរិកបង្ហាញពីគោលនយោបាយឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែល អតីតប្រធានាធិបតីអូបាម៉ាបានអនុវត្ត។លោកត្រាំនៅតែបន្តអនុវត្តគោលនយោ បាយទាំងនោះដដែល ។

រដ្ឋាភិបាលសិង្ហបុរី បានបញ្ជូនកម្លាំង ប៉ូលិសទ្រង់ទ្រាយធំការពារសន្តិសុខ កិច្ច ពិភាក្សាShangrila ដោយខា្លចក្រុមភេរវ កម្មឆ្លៀតឱកាសវាយប្រហារ បំផ្លាញសន្តិ សុខជាតិនៅទីនេះ។ ដោយសារតែពេល នេះមានក្រុមភេរវកម្ម IS ចូលមកតំបន់​អាស៊ានកាន់តែច្រើន ហើយកំពុងតែគ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេសហ្វុីលីពីន៕ ម៉ែវ សាធី

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Malcolm Turnbull


ចែករំលែក៖