នៅថ្ងៃទី១១ ខែកញ្ញា គឺគម្រប់១៦ឆ្នាំ ថ្ងៃវាយប្រហារភេរវកម្ម ទៅលើអគារមជ្ឈមណ្ឌុលពាណិជ្ជកម្មពិភពលោក នៅអាមេរិក នាថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ហើយក៏ជាពេលវេលា ដែលអាមេរិកចាប់ផ្តើមសង្គ្រាមប្រឆាំងភេរវកម្មនៅលើពិភបលោក ។ ១៦ឆ្នាំនៃការធ្វើសង្គ្រាម បើទោះបីអាមេរិក ទទួលបានជោគជ័យជាច្រើន តែលទ្ធផលទទួលបានតិចជាងអ្វី ដែលអាមេរិកបានចំណាយទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។
មកទល់ពេលនេះ ស្រមោលនៃការវាយប្រហារភេរវកម្មនៅតែដិតជាប់ជានិច្ចទៅលើពលរដ្ឋ និងថ្នាក់ដឹកនាំអាមេរិក។ ការបញ្ចប់ក្រុមភេរវកម្មនៅតែជាសញ្ញាសួរ មិនមានចម្លើយ ។
ចាប់តាំងពីឆ្នាំ២០០១មកទល់ពេលនេះ គឺ១៦ឆ្នាំ កន្លងផុតទៅ សង្គ្រាមវាយប្រហាភេរវកម្មរបស់អាមេរិក និងសម្ពន្ធមិត្តបានចំណាយប្រាក់ និងអាយុជីវិតមនុស្សជាច្រើន តែមិនទទួលបានលទ្ធផលដូចការចង់បានឡើយ ។ ១៦ ឆ្លងកាត់៣ជំនាន់ ប្រធានាធិបតីអាមេរិកដោយមានយុទ្ធសាស្ត្រខុសគ្នា ។ បើទោះបីអាមេរិកទទួលបានជ័យជំនៈនៅក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០០១ និងសង្គ្រាមនៅអីរ៉ាក់កាលពីឆ្នាំ២០០៣ ប៉ុន្តែអាមេរិកត្រូវជាប់ផុងនៅទីនោះមិនអាចដកខ្លួនបានឡើយ។
គិតមកទល់ពេលនេះ ទាហានអាមេរិកជាង២.៤០០នាក់ស្លាប់នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន។ បើរួមទាំងទាហានសម្ពន្ធមិត្ត និងពលរដ្ឋនោះមានអ្នកស្លាប់ជាង ១សែននាក់
ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ក្រុមភេរវ ករ១៩នាក់បានប្លន់យន្ដហោះដឹកអ្នកដំណើរដល់ទៅ៤គ្រឿងក្នុងពេលតែមួយសម្រាប់វាយប្រហារទៅលើទីតាំងសំខាន់ៗនៅក្នុងទឹកដីអាមេរិក។ ការវាយប្រហារ របស់ពួកភេរវករបានសម្លាប់មនុស្សប្រមាណ៣ពាន់នាក់មកពី៩០ប្រទេស ផ្សេងគ្នាសុទ្ធសឹងតែជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់។ ការវាយប្រហារនោះដូចជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ដល់អាមេរិក ពិសេសទៅលើវិស័យសេដ្ឋកិច្ច នយោបាយប្រទេសមហាអំណាចទី១នៅលើពិភព លោក។ ទោះបីរយៈពេល១៦ឆ្នាំកន្លងមក ប៉ុន្ដែនៅមានចំណុចកើតឡើងអាមេរិក នៅមិនទាន់លាតត្រដាងឲ្យបានច្បាស់ពាក់ព័ន្ធព្រឹត្ដិការណ៍១១កញ្ញា ។
១៦ឆ្នាំក្រោយការវាយប្រហារភេរវកម្មសង្គមអាមេរិកមានការផ្លាស់ប្ដូរជាច្រើន។ នៅមុនថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ អាមេរិកមិនដែលចាត់ទុកក្រុមខ្មាន់កាំភ្លើងអ៊ិនស្លាមឬក្រុមភេរវករជាអាទិភាពក្នុងការកម្ចាត់នោះឡើយ ប៉ុន្ដែក្រោយអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បាត់ស្រមោលដោយស្នាដៃរបស់ក្រុមភេរវករអាមេរិកបានចាត់ទុកក្រុមនេះជា គោលដៅតែមួយគត់ក្នុងការកម្ចាត់ ។
ក្រោយរយៈពេល១៦ឆ្នាំនៃសង្គ្រាមប្រឆាំងភេរវកម្មក្នុងទឹកដីអាមេរិកនៅមិនទាន់ទទួលបានសុវត្ថិភាពពេញលេញ។ ពលរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នជាង ពេលណាៗទាំងអស់។ កម្លាំងប្រយុទ្ធប្រឆាំងភេរវកម្មបានដាក់ពង្រាយនៅ គ្រប់ទិសទីចាប់តាំងពីស្ថានីយរថភ្លើង និងអាកាសយានដ្ឋាន និងទីតាំងសំខាន់ៗ។
ទោះបីពេលនេះក្រុមភេរវករអាល់កៃដា បានចុះថយ ហើយមេដឹកនាំដ៏ល្បីល្បាញដែលអាមេរិកតាមចាប់ខ្លួនជាច្រើនឆ្នាំ អូសាម៉ាប៊ីនឡាដេន ក៏ត្រូវបានសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន។ ការសម្លាប់ មេដឹកនាំអាល់កៃដា ធ្វើឲ្យអាមេរិក និងប្រទេសជាច្រើននៅលើពិភពលោកមាន ភាពសប្បាយរីករាយយ៉ាងខ្លាំងហាក់បីដូចជាបានដកបន្លាយ៉ាងមុតស្រួចចេញ ពីរាងកាយ។ ភាពសប្បាយរីករាយមិនបានស្ថិតស្ថេរយូរអង្វែងនោះឡើយ ពេល នេះក្រុមអ៊ិបស្លាមបង្កើតទឹកដីដែលហៅ កាត់ IS បាសបង្ហាញខ្លួនហើយមាន សភាពគ្រោះថ្នាក់ សាហាវជាងក្រុម អាល់កៃដាទៅទៀត ។
ក្រុមអ៊ិញស្លាម IS មិនត្រឹមតែវាយ ប្រហារតាមផ្លូវងងឹត វាយប្រហារអត្ដឃាតដូចសកម្មភាពរបស់អាល់កៃដានោះ ឡើយ គឺក្រុមនេះថែមទាំងវាយប្រហារដោយបើកចំហវាតទីដណ្ដើមយកទឹកដី មកគ្រប់គ្រងទៀតផង ។
កាលពីសបា្ដហ៍កន្លងមកមេដឹកនាំក្រុម អាល់កៃដាលោក Ayman al Zawahririបានប្រកាសថា ក្រុមរបស់ខ្លួននឹងពង្រីក ទីតាំងធ្វើសកម្មភាពឆ្ពោះទៅកាន់ ឥណ្ឌាមីយ៉ាន់ម៉ា និងបង់ក្លាដែស។ បើទោះ បីក្រុមនេះពង្រីកទីតាំងធ្វើសកម្មភាព ប៉ុន្ដែក្រុមនេះមិនអាចរួចផុតពីយុទ្ធនាការប្រឆាំងភេរវកម្មរបស់អាមេរិកដែលដាក់ ពង្រាយគ្រប់ទិសទីជុំវិញពិភពលោក។ ក្រោយពីថ្ងៃទី១១ កញ្ញា ២០០១ អាមេរិក បានជំរុញបណ្ដាប្រទេសសម្ពន្ធមិត្ដបង្កើតក្រុមពិសេសសម្រាប់ប្រឆាំងក្រុមភេរវកម្មដោយមានទាំងសកម្មភាពស៊ើបការណ៍សម្ងាត់ទៀតផង។ ទាំងនោះហើយដែល ធ្វើឲ្យក្រុមអាលកៃដាមិនអាចធ្វើសកម្មភាពដូចកាលពីមុនបានទៀតឡើយ ។
បច្ចុប្បន្នអាមេរិកបានសិក្សាថា ក្រុម អាល់កៃដាស្ថិតនៅលំដាប់ទី២ ចំណែកក្រុម ISIL ឈរលំដាប់ទី១ ដែលអាមេរិកត្រូវតែកម្ចាត់នៅពេលដ៏ខ្លីខាងមុខ។
នៅថ្ងៃគោរពវិញ្ញាណក្ខន្ធជនរងគ្រោះកន្លងមក ប្រធានាធិបតី អូបាម៉ា បាន ប្រកាសថា នឹងលើកឡើងនូវគម្រោងវាយប្រហារទៅលើក្រុមអ៊ិអស្លាម IS ប៉ុន្ដែ គម្រោងវាយប្រហារនេះធ្វើឡើងដោយមានការចូលរួមពីបណ្ដាប្រទេសនៅជុំវិញ ពិភពលោក។ កន្លងមកទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោកស្រី សូសាន រ៉ាយ ក៏បានស្នើដល់ប្រធានាធិបតីចិន ស៊ីជីនពីងចូលរួមប្រយុទ្ធប្រឆាំងនឹង ក្រុមអ៊ិសស្លាមពង្រីកទឹកដីIS ។
ជារៀងរាល់ឆ្នាំអាមេរិកមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងនូវសន្ដិសុខជាងនៅថ្ងៃទី១១ ខែកញ្ញា ដោយក្រុមភេរវករតែងតែជ្រើសរើសយកថ្ងៃនេះសម្រាប់វាយ ប្រហារទៅលើទីតាំងនានារបស់អាមេរិកដោយពួកគេចាត់ទុកថា ជាថ្ងៃជោគជ័យ បំផុតសម្រាប់សកម្មភាពវាយប្រហារ។
កាលពីថ្ងៃទី១១កញ្ញា ឆ្នាំ២០១៣ ក្រុម ភេរវករក៏បានវាយប្រហារលើស្ថានទូតអាមេរិកនៅប្រទេសលីប៊ី សម្លាប់អគ្គ រាជទូតអាមេរិកផងដែរ ។
រយៈពេល១៣ឆ្នាំកន្លងមកហើយប៉ុន្ដែ ព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មមុន និងក្រោយថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១ អាមេរិកនៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយបើទោះសភាអាមេរិកស្នើដល់រដ្ឋាភិបាលប្រកាសពី ព័ត៌មានពិត។ សាច់ញាតិគ្រួសារជនរង គ្រោះក៏បានស្នើប្រកាសជាសាធារណៈ នូវព័ត៌មានពាក់ព័ន្ធ។ ក្រុមចារកម្ម អាមេរិកសរុបបានទិន្នន័យពាក់ព័ន្ធសកម្មភាពវាយប្រហារភេរវកម្មមាន២៨ទំព័រ ហើយបានរក្សាការពារយ៉ាងតឹងតែងមិន ប្រកាសជាសាធារណៈ។ មានសំណើជា ច្រើនបានស្នើដល់អាមេរិកបញ្ជាក់ពីការពិត ដោយមានពាក្យចចាមអារ៉ាមថាការ វាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា ពាក់ព័ន្ធនឹងរដ្ឋាភិបាលជាច្រើននៅលើពិភពលោក ។
ដោយការមិនហ៊ានប្រកាសព័ត៌មានពិតពីរដ្ឋាភិបាលអាមេរិកបានធ្វើឲ្យប្រទេសជាច្រើនដែលជាសត្រូវអាមេរិកចាត់ ទុកថា សកម្មភាពវាយប្រហារភេរវកម្ម ទី១១ កញ្ញាគ្រាន់តែជាឆាកល្ខោនរបស់ រាជរដ្ឋាភិបាលអាមេរិកបង្វែរមតិនៅជុំវិញពិភពលោកប៉ុណ្ណោះ។ កន្លងមក អតីតប្រធានាធិបតីអ៊ីរ៉ង់លោក អាមេតឌីណេចាតចោទប្រកាន់ថា សកម្មភាព វាយប្រហារថ្ងៃទី១១ កញ្ញា គ្រាន់តែជាឈុតឆាកសម្ដែងរបស់អាមេរិកប៉ុណ្ណោះ ។
នៅពេលនេះក្រុមIS បានលេចមុខ គំរាមកំហែងដល់ពិភពលោក បានធ្វើឲ្យមានសំណួរជាច្រើនបានចោទសួរឡើងពីការពិតនៅពីក្រោយក្រុមនេះ។ អតីតមេដឹកនាំគុយបាលោក ហ្វីឌែល កាស្ដ្រូ ក៏បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលជាអ្នកបង្កើតក្រុមនេះឡើងគំរាមកំហែងពិភពលោក ៕ ម៉ែវ សាធី