កាលពីថ្ងៃទី២៩ ខែកញ្ញា លោកប្រធា នាធិបតីអាមេរិក ដូណាល់ ត្រាំ បានឯក ភាពទៅលើលិខិតសុំលាលែងចេញពី តំណែងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Tom Price។
លោក Tom Price ជាសមាជិកដំបូង បង្អស់ក្នុងជួររដ្ឋាភិបាលអាមេរិក បាន សម្រេចចុះចេញពីតំណែង ក្រោយពេលមានរឿងអាស្រូវជាច្រើនកើតឡើង ចំពោះ រូបលោក ពាក់ព័ន្ធនឹងពន្ធយន្តហោះផ្ទាល់ខ្លួនសម្រាប់បំពេញការងារ។
លេខាព័ត៌មាននៅសេតវិមានលោក ស្រី Sarah Sanders បានប្រកាសថា រដ្ឋ មន្ត្រី Tom Price បានដាក់លិខិត លាលែង ពីតំណែងនៅថ្ងៃទី២៩ ខែកញ្ញា ហើយ លោកប្រធានាធិបតី ត្រាំក៏បានយល់ព្រមទៅលើសំណើខាងលើនេះហើយដែរ។ នៅមុនពេលលាលែងពីតំណែងប្រធានា ធិបតី ត្រាំធ្លាប់បាននិយាយថា លោកអាច នឹងដកហូតតំណែងលោក Tom Price ពាក់ព័ន្ធនឹងរឿងអាស្រូវពន្ធដារ ដោយប្រើប្រាស់យន្តហោះរដ្ឋសម្រាប់ការងារផ្ទាល់ ខ្លួន។
កាលពីសប្តាហ៍កន្លងមក ប្រព័ន្ធផ្សព្វ ផ្សាយ Politico បានផ្សាយថា ក្រុមអ្នក ស្រាវជ្រាវបានរកឃើញជើងហោះហើរ ២៦ជើងរបស់លោក Tom Price ដែល មានប្រាក់ចំណាយរាប់សែនដុល្លារ។
កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា លោក Tom price បានលំអោនសុំទោស ដោយលោកបញ្ជាក់ថា និងសងសំណង ទាំងអស់ដល់ជើងហោះហើរសម្រាប់ការងារផ្ទាល់ខ្លួនរបស់លោក៕ ម៉ែវ សាធី