ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនិយាយថា លោកត្រាំកំពុងតែ«បង្កាត់ភ្លើងសង្គ្រាមលោកលើកទី៣»

ចែករំលែក៖

ការប៉ះទង្គិចផ្ទៃក្នុងរវាងអ្នកនយោបាយអាមេរិក កាន់តែខ្លាំងឡើងៗពីមួយថ្ងៃ ទៅមួយថ្ងៃក្នុងពេលដែលស្ថានភាពជុំវិញពិភពលោកក៏កំពុងតែមានភាពតានតឹងខ្លាំងឡើងៗដែរនោះ ។ សមាជិកព្រឹទ្ធសភា អាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Bob Corker បានបញ្ជាក់ថា លោកត្រាំកំពុងតែ«បង្កាត់ភ្លើងសង្គ្រាមលោក លើកទី៣»។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើមានសង្គ្រាម ថ្មីផ្តើមឡើង ដោយអាមេរិកនោះ អាចអូសទាញប្រទេស ជាច្រើនចូលរួម ហើយអាមេរិកមានសត្រូវកាន់តែច្រើនឡើង ៗ ដោយសារតែសកម្មភាពអាត្មានិយមរបស់លោកត្រាំ។ សង្គ្រាម នោះអាច ជំរុញឲ្យក្លាយទៅជាសង្គ្រាមលោកលើកទី៣។

បើសង្គ្រាមលោកលើក ទី៣កើតឡើង នោះ គឺមានគ្រោះថ្នាក់រាប់សិបដង បើប្រៀបធៀបនឹងសង្គ្រាមលោកលើកទីមួយនិងទីពីរ ហើយសង្គ្រាមនេះអាចឈានដល់ការប្រើប្រាស់គ្រាប់បែកបរមាណូ ជាច្រើន គ្រាប់ទៀតផង។ សូមបញ្ជាក់ផងដែរថា ការបញ្ចប់សង្គ្រាមលោកលើកទីពីរ គឺដោយសារតែអាមេរិកទម្លាក់គ្រាប់បែកបរមាណូពីរគ្រាប់ទៅលើទឹកដីជប៉ុន ទើបសង្គ្រាម ព្រមបញ្ចប់ ដើម្បីបញ្ចៀសការខាតបង់កាន់តែច្រើន ហើយបើសង្គ្រាមលោក លើកទី៣ កើតឡើងនោះ គឺគ្រាប់បែកបរមាណូ នឹង ត្រូវប្រើប្រាស់សាជាថ្មី។

ការស្វែងរកដំណោះស្រាយតាមការទូតរបស់អាមេរិក នៅពេលនេះមិនមាន ប្រសិទ្ធភាពនោះឡើយ ក្នុងនោះមានវិបត្តិកូរ៉េខាងជើងជាដើម ។ទាំងនោះហើយ អាមេរិកមានតែជម្រើសមួយគត់ គឺប្រើយោ ធាឡើង ដើម្បីជាការព្រមានដល់ប្រទេសផ្សេងដែលមិនស្តាប់តាមការចង្អុលបង្ហាញរបស់អាមេរិក។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសរសេរ នៅក្នុងសារTwitterថា ជម្រើសសម្រាប់ដោះស្រាយជាមួយកូរ៉េ ខាងជើងមានតែមួយប៉ុណ្ណោះ។ ជម្រើស របស់លោកដូណាល់ ត្រាំ គឺអាចជាជម្រើស យោធា ព្រោះសម្រាប់ លោកដូណាល់ ត្រាំ យុទ្ធសាស្រ្ត ចរចាការទូត បានបរាជ័យ រហូតមក។ នៅក្នុងសារTwitter លោកបាន សរសេររិះគន់ មេដឹកនាំអាមេរិកមុនៗថា អសមត្ថភាព មិនអាចដោះស្រាយ វិបត្តិ នុយក្លេអ៊ែរកូរ៉េខាងជើងបាន។ លោក ដូណាល់ ត្រាំ មិនបាននិយាយថា ជម្រើសតែមួយដើម្បីដោះស្រាយជាមួយកូរ៉េខាងជើងនោះជាអ្វីទេ គឺលោកបានប្រាប់ឲ្យគេ រង់ចាំមើលតទៅទៀត។ ប៉ុន្តែ យ៉ាងណាក៏ ដោយ មហាសេដ្ឋីអចលនទ្រព្យរូបនេះ បាននិយាយថា លោកមិនចង់បរាជ័យ ដូចមេដឹកនាំអាមេរិកមុនៗនោះទេ។ សម្ដី នេះធ្វើឲ្យគេរឹតតែជឿថា លោកដូណាល់ ត្រាំ នឹងជ្រើសរើសយកផ្លូវយោធា ដើម្បី ដោះស្រាយជាមួយកូរ៉េខាងជើង។

នៅក្នុងឆ្នាំ២០១៧នេះ មានការវាយ ប្រហារភេវកម្មជាច្រើនកើតឡើង និងមានភាពតានតឹងស្ទើរតែផ្ទុះសង្គ្រាមនៅតំបន់ជាច្រើនលើពិភពលោក ក្នុងនោះមានកូរ៉េ ខាងជើង ជាដើម។

តាមសារព័ត៌មាន The Sun របស់អង់ គ្លេសបានផ្សាយថា តាមអ្នកឯកទេស យោធា បានវាយតម្លៃពីការគំរាមកំហែង បញ្ឆេះឲ្យមានសង្គ្រាមលោកលើកទី៣ ដែលអាចនឹងកើតឡើង នៅក្នុងឆ្នាំ២០១៧ នេះ ។ខាងក្រោមនេះជាការវាយតម្លៃរបស់ក្រុមអ្នកឯកទេស។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ស៊ីរី អ៊ុយក្រែន និងកូរ៉េខាងជើង ជាចំណុចអាចបង្កឲ្យមានសង្គ្រាមលោកលើកទី៣កើតឡើង។

កាលពីឆ្នាំ ២០១៦ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានសម្រេច ការពាររបបដឹកនាំរបស់លោកអាល់អាសាដនៅក្នុងប្រទេសស៊ីរី ហើយរុស្ស៊ីគំរាមវាយបកអាមេរិក ប្រសិនបើអាមេរិក វាយប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីរីនោះ។

លោកបណ្ឌិត Alan Mendoza អគ្គនាយក អង្គការប្រឹក្សាសន្តិសុខ បានបញ្ជាក់ថា រុស្ស៊ីបានបង្កើនការ បង្ហាញសាច់ដុំយោធា នៅលើពិភពលោក ហើយទីក្រុងមូស្គូនៅតែបន្តសកម្មភាពបែបនេះជាបន្តទៀត។

ប៉ុន្មានឆ្នាំកន្លងមក រុស្ស៊ី មិនមាន សកម្មភាពនៅក្រៅប្រទេសឡើយ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីមានសកម្មភាពយោធានៅក្រៅប្រទេស ដោយជោគជ័យ ក្នុងនោះមានការលូកដៃចូលក្នុងវិបត្តិនៅប្រទេសអ៊ុយក្រែន ដោយលទ្ធផល រុស្ស៊ីបានយកតំបន់គ្រីមៀទៅគ្រប់គ្រង ដោយមិន បាច់ចំណាយ កម្លាំង។នៅពេលនេះ ដែររុស្ស៊ីក៏បាន គាំទ្រតំបន់ភាគខាងកើតអ៊ុយក្រែន ក្នុង ការបង្កើតរដ្ឋឯករាជ្យ ជាប្រទេស រុស្ស៊ី ពង្រួមតូចនៅអ៊ុយក្រែន។

អ្នកនយោបាយអាមេរិកបានដឹងយ៉ាងច្បាស់ពីចេតនារបស់រុស្ស៊ី បើទុកឲ្យស្ថានភាពបែបនេះនៅតែបន្តនោះអាមេរិកនឹងត្រូវបាត់បង់មហាអំណាចជាមិនខាន។ ទាំងនោះហើយបានជាអាមេរិកសម្រេចផ្តល់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ ជាមួយរុស្ស៊ី។

ចំណែកនៅឧប្បទ្វីកូរ៉េវិញ កូរ៉េខាងជើងបានគំរាមកំហែងផ្ទាល់ដល់អាមេរិក ក្រោយ ពេលដែល កូរ៉េខាងជើង ទទួលបានជោគជ័យនៅក្នុងវិស័យផលិតអាវុធឆ្លងទ្វីបរបស់ ខ្លួន។ មិនតែប៉ុណ្ណោះកូរ៉េខាងជើង បាន ផលិតគ្រាប់បែកបរមាណូ ពង្រួមតូចដោយ ជោគជ័យ អាចបំពាក់ទៅលើក្បាលគ្រាប់បរមាណូវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។

លោក Thae Yong Ho អ្នកឯកទេស វិភាគបានលើកឡើងថា នៅពេលណា លោកគីម ជុងអ៊ុននៅតែកាន់អំណាចនោះ កូរ៉េខាងជើងនឹងមិនបោះបង់កម្មវិធីបរមាណូ ឡើយ បើទោះបីយកប្រាក់រាប់ពាន់ពាន់លាន ដុល្លារក្តី។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនធ្លាប់បានប្រកាសថា បរមាណូ គឺជាអត្តសញ្ញាណជាតិ មានបរមាណូ គឺមានកូរ៉េខាងជើង បោះបង់បរមាណូ គឺ កូរ៉េខាងជើងត្រូវរលាយ។

នៅពេលនេះលោកត្រាំបានឡើង គម្រោងដោះស្រាយបញ្ហាកូរ៉េខាងជើង ប៉ុន្តែមិនដឹងថា ត្រូវដោះស្រាយដោយវិធីសាស្ត្រណានោះឡើយ។ បើអាមេរិកចង់​បញ្ចប់កម្មវិធីមីស៊ីល និងបរមាណូកូរ៉េខាងជើងមានតែវិធីមួយគត់គឺវាយប្រហារ ដោយយោធា ។

កូរ៉េខាងជើងខុសពីស៊ីរី មិនអាចទុកឲ្យ អាមេរិកវាយប្រហារ ដោយមីស៊ីលពីគ្រាប់ ទី១ដល់ទី៥០ជាង តែមិនមានសកម្មភាព តបតឡើយ ។ ចំណែកកូរ៉េខាងជើងវិញ ធ្លាប់បានប្រកាសថា បើអាមេរិកវាយប្រហារតែមួយគ្រាប់ប៉ុណ្ណោះ កូរ៉េខាងជើងនឹង កម្ទេចអាមេរិកនិងសម្ពន្ធមិត្តនៅក្នុងតំបន់។ ចំណុចទាំងនោះហើយបានបង្កក្តីបារម្ភ យ៉ាងខ្លាំង ខ្លាច អាមេរិកនិងកូរ៉េខាងជើងផ្ទុះ សង្គ្រាម ក្លាយជាសង្គ្រាមលោកកើតឡើង៕ ម៉ែវ សាធី


ចែករំលែក៖