តាមការសន្និដ្ឋានជាទូទៅ គឺអ្នកទោស មិនថាមានក្រនោះឡើយ គឺជាអ្នកប្រព្រឹត្ត ល្មើសច្បាប់ របស់រដ្ឋរបស់ប្រទេសមួយ គឺត្រូវតែមានទោសស្មើៗគ្នា គឺអ្នកទោស មិនមានវណ្ណៈ នោះឡើយ ។ប៉ុន្តែនៅក្នុង ប្រទេសមួយចំនួន មានការរស់នៅក្នុងគុកមានភាពសុខសាន្ត មានសុវត្ថិភាពជាងរស់នៅខាងក្រៅទៅទៀត។
ជាក់ស្តែងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោយពេលដែលព្រះមហាក្សត្រ ប្រទេសនេះបានបង្កើតគណៈកម្មការប្រឆាំងអំពើពុករលួយដែលដឹកនាំដោយ ព្រះរជ្ជ ទាយាទស្នងរាជ្យ គឺបានចាប់ខ្លួនព្រះអង្គម្ចាស់រាជបុត្រ និងអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលជាប់ពាក់ព័ន្ធនឹងអំពើពុក រលួយ។
ព្រះរាជបុត្រនិងព្រះអង្គម្ចាស់ទាំង នោះត្រូវបញ្ជូនទៅកាន់ពន្ធនាគារឃុំព្រះកាយ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺពន្ធនាគារសម្រាប់ឃុំអតីតមន្ត្រីជាន់ខ្ពស់ឬរាជវង្សានុវង្ស មានភាពប្រណីតជាងផ្ទះ រស់នៅរបស់ពលរដ្ឋទៅទៀត គឺសុទ្ធតែមន្ទីរឃុំឃាំងលំដាប់ផ្កាយ៥។
ការដេកដាក់ពូកនៅលើឥដ្ឋក្នុងពន្ធនាគារលំដាប់ផ្កាយ៥របស់ពួកគេ គឺមាន ព្រះអង្គម្ចាស់របស់អារ៉ាប៊ីសាអ៊ូឌីត ១១ព្រះ អង្គ, រដ្ឋមន្រ្តីរដ្ឋាភិបាល និងពាណិជ្ជករ កំពុងរង់ចាំជោគវាសនារបស់ពួកគេ បន្ទាប់ ពីពួកគេត្រូវបាន ចាប់ខ្លួននៅក្នុងការយុទ្ធនាការ ប្រឆាំងអំពើពុករលួយដ៏ធំបំផុតនៃ ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រ ដ៏ ទំនើបមួយនេះ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងរូបថតមួយដែល ទទួលបាន ទាំងស្រុងដោយ DailyMail.com បុរសទាំងនោះបានប្រមូលផ្តុំគ្នា នៅ សណ្ឋាគារលំដាប់ផ្កាយ៥ Ritz Carlton នៅរដ្ឋធានី រីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅក្នុង បន្ទប់ដ៏ភ្លឺផ្លេក ដែលត្រូវបាន រុំដោយភួយ និងមានពូកស្តើង។
ប្រភពីអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា ក្នុងចំណោមអ្នកមាននៅក្នុងរូបថត នៅក្នុង បន្ទប់នោះ គឺមានវិនិយោគិនមហាសេដ្ឋី មួយរូបគឺព្រះអង្គម្ចាស់ Al-Waleed bin Talal ដែលជាក្មួយប្រុសរបស់ព្រះមហាក្សត្រ នៃរាជាណាចក្រមួយនេះ ដែលព្រះអង្គ ម្ចាស់ Al-Waleed bin Talal មានទ្រព្យ សម្បត្តិប្រមាណ ១៨ពាន់លានដុល្លារនិងជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Twitter, Lyft និង Citigroup ។
រូបថតនេះត្រូវបានបង្ហាញ ឱ្យឃើញ នៅពេលដែល លោកប្រធានាធិបតី Trump បានចូលរួមគាំទ្រដល់ការបញ្ជាឱ្យ មានការចាប់ខ្លួនមនុស្ស ជាច្រើននាក់ ដែលព្រះអង្គម្ចាស់រជ្ជទាយាទMohammed bin Salman ដែលជាមហាសេដ្ឋីវ័យ ៣២ឆ្នាំ ចេញបញ្ជា។
នៅពេលត្រៀមខ្លួនចាកចេញពី ប្រទេសជប៉ុន ទៅប្រទេសកូរ៉េខាងត្បូងក្នុង ដំណើរទស្សនកិច្ចនៅអាស៊ី លោក ដូណាល់ ត្រាំ បាននិយាយថា “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងលើស្ដេច Salman និងព្រះ អង្គម្ចាស់ជារជ្ជទាយាទ របស់អារ៉ាប៊ីសា អ៊ូឌីត, ពួកគេដឹងច្បាស់ ពីអ្វីដែលពួក គេកំពុងធ្វើ។ ចំណែកអ្នកដែលត្រូវបាន ចាប់ខ្លួន លោក ត្រាំ ថា «មួយចំនួននៃ អ្នកទាំងនោះ គឺពួកគេបានទទួលផល ប្រយោជន៍ ជាច្រើនពីប្រទេសរបស់ពួក គេអស់ជាច្រើនឆ្នាំមកហើយ»៕ ម៉ែវ សាធី