លោក Thomas Tuchel អតីតគ្រូបង្វឹកក្រុម Borussia Dortmund ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តបដិសេធមិនដឹកនាំក្រុមក្នុងស្រុកគឺក្លិបយក្ស Bayern Munich ហើយលោកនឹងជ្រើសរើសការដឹកនាំក្លិបនៅអាល្លឺម៉ង់ ពោលគឺចង់ទៅអង់គ្លេសវិញ ។
យោងតាមកាសែតអាល្លឺម៉ង់បានឲ្យដឹងថា គ្រូបង្វឹកកំពុងដឹកនាំក្រុមបច្ចុប្បន្នលោក Heynckes ដែលគ្រោងនឹងចូលនិវត្តន៍នៅចុងបញ្ចប់រដូវកាលនេះ បានគាំទ្របេក្ខភាពលោក Tuchel អតីតគ្រូបង្វឹកក្រុម Borussia Dormund ដើម្បីបន្តការងារនេះ។
អ្នកចាត់ការវ័យ៤៤ឆ្នាំ Tuchel មិនបានដឹកនាំក្រុមចាប់តាំងពីគាត់បានចាកចេញពីទីលាន Signal Iduna Park កាលពីឆ្នាំ២០១៧ ប៉ុន្តែត្រូវបានក្រុមធំៗនៅអឺរ៉ុបចាប់អារម្មណ៍ ខណៈភាគច្រើននៅក្នុងក្របខ័ណ្ឌ កំពូលអង់គ្លេស Premier League ស្របពេលក្រុម Arsenal គឺជាក្រុមមួយដែលត្រូវបានឲ្យដឹងថា ជាក្រុមកំពុងតែមានទំនាក់ទំនងជាមួយលោក Tuchel ច្រើនជាងគេបន្ទាប់ពីលោក Sven គឺជាមនុស្សធ្លាប់មានទំនាក់ទំនងល្អ និងបានធ្វើការនៅក្រោមគ្រូបង្វឹក Tuchel នៅក្លឹប Dortmund ពីមុន និងបច្ចុប្បន្នជាប្រមុខដឹកនាំក្រុម Arsenal ផ្នែកធនធានមនុស្សនោះ។
បច្ចុប្បន្នសម្រាប់គ្រូបង្វឹក Arsenal លោក Wenger កិច្ចសន្យារបស់លោកមានសុពល ភាពរហូតដល់ឆ្នាំ២០១៩ ប៉ុន្តែការដឹកនាំក្រុមកាំភ្លើងធំបានតស៊ូដោយពិបាក ហើយរដូវក្តៅខាងមុខ តំណែងអ្នកចាត់ការទូទៅអាចជាពេលវេលាដែល មិនទាន់មាននរណាអាចដឹងបាននោះទេ ដែលជាហេតុនាំឲ្យក្លិបពិចារណាផ្លាស់ប្តូរគ្រូបង្វឹក ក៏ថាបាន ៕ ដេវីត