ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារប្រធានាធិបតីត្រាំរងការគំរាមដោយម្សៅសផ្ញើទៅផ្ទះ

ចែករំលែក៖

កូនប្រុសច្បងបង្អស់របស់ប្រធានាធិបតីដូណាល់ ត្រាំគឺ លោក Eric Trump បានប្រកាសឲ្យដឹងថា គ្រួសារទាំងមូលគឺបានរងការគំរាមកំហែងដូចគ្នា ដោយ ម្សៅស ផ្ញើជូនដល់ផ្ទះ ។ លោកបន្តទៀតថា គ្រួសារខ្ញុំរងការគំរាមកំហែង ហើយម្សៅខាងលើអាចនឹងបង្កឲ្យមានជំងឺ។ ម្សៅខាងលើផ្ញើឲ្យសមាជិកគ្រួសារលោកត្រាំដោយមិនដឹងផ្ញើពីប្រភពណាទេ។

កន្លងមកថ្មីៗមន្ត្រីជាន់ខ្ពស់អាមេរិក ក៏ធ្លាប់ទទួលរងការផ្ញើម្សៅ ដាក់ចូលក្នុង ប្រអប់សំបុត្រ ហើយនៅក្នុងម្សៅនោះមានមេរោគបង្កើតជំងឺផ្សេងៗ។

នៅក្នុងបទសម្ភាស៍មួយបណ្តាញ ទូរទស្សន៍ Fox Newsលោក Eric Trump ធ្វើការអះអាង ថា «ខ្ញុំត្រូវបានគេគំរាម កំហែង ហើយគ្រួសាររបស់ខ្ញុំក៏ត្រូវបានគេគំរាមកំហែងផងដែរ… ពួកយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ទទួលបានកញ្ចប់ម្សៅស ម្យ៉ាង ដែលគេផ្ញើមកដល់ផ្ទះរបស់ពួកយើង…»។

គួររំលឹកថា កាលពីខែកុម្ភៈកន្លងទៅ ភរិយាលោក Donald Trump Jr គឺលោក ស្រី វែណេសា ត្រាំ (Vanessa Trump) ក៏ធ្លាប់ត្រូវបានគេរាយការណ៍ថា បាន សម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយរយៈពេលខ្លីផងដែរ បន្ទាប់ពីលោកស្រីបើក កញ្ចប់មួយ ដែលមានម្សៅសម្យ៉ាងនៅក្នុង នោះ។ ប៉ុន្តែ ក្រោយមកទៀត ម្សៅសនេះ ត្រូវបានគេបញ្ជាក់ថា គ្មានសារធាតុគីមី ឬពុលនោះទេ ហើយប្រភពអ្នកផ្ញើកញ្ចប់ នេះក៏មិនត្រូវបានបញ្ជាក់ដែរ ៕ ម៉ែវ សាធី


ចែករំលែក៖