ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មនៅរុស្ស៊ីប្រឆាំងនឹងគម្រោងដំឡើងអាយុចូលនិវត្តន៍

ចែករំលែក៖

ពលរដ្ឋរុស្ស៊ីនៅទូទំាងប្រទេសកាលពីថ្ងៃទី២ ខែកញ្ញា បាននាំគ្នាធ្វើមហាបាតុកម្ម ប្រឆាំងនឹងគម្រោងដំឡើងអាយុចូលនិវត្តន៍ របស់រដ្ឋាភិបាល បើទោះបីមានការសន្យាពីប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក្នុងការកែប្រែទម្រង់ច្បាប់ចូលនិវត្តន៍ក៏ដោយ។

តាមការលើកឡើងរបស់អង្គការក្រៅ រដ្ឋាភិបាលមានពលរដ្ឋប្រមាណ៩.០០០នាក់ បានប្រមូលផ្តុំគ្នា នៅជិតវិមានប្រធានា ធិបតីរុស្ស៊ី។ ជាមួយគ្នានោះរដ្ឋាភិបាល បានលើកឡើងថា ពលរដ្ឋចូលរួមធ្វើបាតុ កម្មមានប្រហែល ៦.០០០នាក់ប៉ុណ្ណោះ។ ក្រុមបាតុកម្មបានកាន់ទង់ជាតិរុស្ស៊ី និង ពាក្យស្លោកប្រឆាំងរុស្ស៊ី។ នៅលើស្លាក បដាបានសរសេរអក្សរធំៗថា «យើងមិន ជឿជាក់ទៅលើរុស្ស៊ី ឯកភាព»។ ក្នុងពេល ជាមួយគ្នានោះ ប៉ូលិសទីក្រុងមូស្គូបាន ប្រកាសថា មានបាតុកម្មផ្សេងទៀតកើត ឡើងនៅក្នុងក្រុងស្ថិតនៅក្រោមការដឹក នាំរបស់គណបក្ស A Just Russia ដែល មានការចូលរួមពីបាតុករប្រឆាំងនឹងគម្រោង កែប្រែច្បាប់ចូលនិវត្តន៍។

ការធ្វើបាតុកម្មកាលពីថ្ងៃទី២ ខែកញ្ញា បង្ហាញឲ្យឃើញថា គោលនយោបាយ កែប្រែច្បាប់ខាងលើរបស់រដ្ឋាភិបាល ជា បញ្ហាក្តៅមិនទទួលបានការគាំទ្រពីពលរដ្ឋមួយចំនួនធំ ពិសេសគឺក្រុមបក្សផ្សេងទៀត បានប្រើប្រាស់ទុកជាឱកាសដើម្បីវាយ ប្រហារលើលោក ពូទីន៕ ម៉ែវ សាធី


ចែករំលែក៖