ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ លុបទណ្ឌកម្មលើកូរ៉េខាងជើង នឹងធ្វើឲ្យកូរ៉េខាងជើងមានទំនុកចិត្តក្នុងការលុបបំបាត់បរមាណូ

ចែករំលែក៖

សកម្មភាពចុងក្រោយបំផុតរបស់កូរ៉េខាងជើង បានបង្ហាញឲ្យពិភពលោក ឃើញថា ប្រទេសនេះពិតជាមានបំណង បោះបង់អាវុធបរមាណូ យ៉ាងពិតប្រាកដ។ ជាក់ស្តែង នៅក្នុងក្បួនព្យុហយាត្រា កូរ៉េ ខាងជើង មិនបានបង្ហាញមីស៊ីលបរមាណូ នោះឡើយ ដោយមានគោលដៅសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចតែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានអរគុណដល់កូរ៉េខាង ជើង ផងដែរ នូវសកម្មភាពកន្លងមក ។

ចំណុចទាំងនោះហើយ បានជា មន្ត្រី ការបរទេសរុស្ស៊ី ស្នើដល់អង្គការសហ ប្រជាជាតិ លុបទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីឱ្យកូរ៉េខាងជើងអាចចាត់វិធានការចាំបាច់ក្នុងដំណើរការនៃការលុបបំបាត់អាវុធនុយក្លេអ៊ែររុស្ស៊ីនឹងស្នើឱ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាត់បន្ថយ ទណ្ឌកម្មរបស់ខ្លួន។

រដ្ឋលេខាក្រសួងការបរទេសរុស្ស៊ី លោក Igor Morgulovនៅថ្ងៃទី ១២ខែកញ្ញា បានបញ្ជាក់នៅក្នុងវេទិកាសេដ្ឋកិច្ច លោក ខាងកើត ដែលរៀបចំឡើងនៅក្នុងតំបន់ Vladivostok ប្រទេសរុស្ស៊ីថា «នៅពេល ដែលកូរ៉េខាងជើង បានធ្វើដំណើរឆ្ពោះទៅមុខក្នុងការលុបបំបាត់អាវុធបរមាណូ ខ្ញុំជឿ ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ មានសមត្ថកិច្ច ក្នុងការ កាត់បន្ថយ ឬលុបទណ្ឌកម្មដល់ កូរ៉េខាងជើង ។ យើងនឹងលើកយកបញ្ហាទាំងនោះទៅពិភាក្សា នៅអង្គការសហប្រជាជាតិប្រសិនបើកូរ៉េខាងជើងនៅតែរក្សា ដំណើរឆ្ពោះទៅរកសន្តិភាពបែបនេះ»។

លោកIgor Morgulov ជាមន្ត្រីការបរទេសដែលទទួលបន្ទុកទំនាក់ទំនងការបរទេស រវាងរុស្ស៊ីនិងប្រទេស តំបន់អាស៊ាន ក៏ដូច ជាអាស៊ីភាគខាងកើត និងកិច្ចសហប្រតិ បត្តិការ រុស្ស៊ី នឹងអាស៊ីប៉ាស៊ីហ្វិក ។

សារព័ត៌មាន RT បានផ្សាយថា បញ្ហា បរមាណូនៅកូរ៉េខាងជើង អាមេរិក តែង តែ បញ្ជាក់ថាកូរ៉េខាងជើងត្រូវលុបចោលទាំងស្រុងកម្មវិធីបរមាណូទើបអាចរួចផុតពីគំនាប របស់ទីក្រុងវ៉ាស៊ីនតោន ។ កាល ពីខែសីហាកន្លងមក ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Bolton ក៏បានបញ្ជាក់ ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនលុបទណ្ឌកម្ម កូរ៉េខាងជើងឡើយរហូតដល់ការរំសាយ បរមាណូ យ៉ាងពិតប្រាកដ៕ ម៉ែវ សាធី


ចែករំលែក៖