នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៣៣ ដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ ជាមួយនឹងកិច្ចប្រជុំ កំពូលផ្សេងទៀតដែលជាដៃគូអាស៊ាន ទទួលបានជោគជ័យ យ៉ាងខ្លាំង។ កិច្ច ប្រជុំកំពូលថ្ងៃទី២ បានផ្តោតសំខាន់លើ កិច្ចប្រជុំកំពូលរវាងអាស៊ាន-ចិនលើកទី ២១ អាស៊ាន-កូរ៉េខាងត្បូងលើកទី២០ អាស៊ាន-រុស្ស៊ីលើកទី៣អាស៊ាន និងជប៉ុន លើកទី២១ និងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២។ ក្រៅ ពីកិច្ចប្រជុំកំពូលផ្លូវការ ក៏មានកិច្ចប្រជុំ កំពូលក្រៅផ្លូវការមួយនាថ្ងៃពុធ ទី១៤ ខែ វិច្ឆិការវាងអាស៊ាន នឹងប្រទេសអូស្តា្រលី។
ក្នុងបញ្ហាសន្តិសុខ និងនយោបាយ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ការគាំទ្រជាថ្មីលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្នុងប្រទេសសិង្ហបុរីនាខែមេសាកន្លងទៅ។ សេចក្តីថ្លែងការណ៍ដែលមេដឹកនាំអាស៊ានបានសន្យាបង្កើន កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការវាយ ប្រហារតាមអុីធើណេត។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីលី ស៊ានឡុងដែលជាប្រធានផ្លាស់ប្តូរអាស៊ានឆ្នាំនេះធ្លាប់បានទទួលស្គាល់ថា អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងសន្តិភាពមែន តែក៏កំពុងទទួលការគំរាមកំហែងភេរវកម្មគ្រប់ប្រភេទដែរ។
វិស័យសេដ្ឋកិច្ច មេដឹកនាំអាស៊ានបានសាទរពីកំណើនផលិតផលសរុបក្នុងស្រុករបស់អាស៊ានចំនួន ៥,៣% ក្នុងឆ្នាំ ២០១៧ ធៀបនឹងឆ្នាំ ២០១៦ និងប្រមើលមើលពី អត្រាកំណើនសេដ្ឋកិច្ចស្ថិតនៅថេរដែលមានចន្លោះពី ៥,១ ទៅ ៥,២% សម្រាប់ឆ្នាំ ២០១៨ និង ២០១៩។ ចំណែកទឹកប្រាក់ វិនិយោគបរទេសផ្ទាល់ក្នុងតំបន់អាស៊ានមានជិត១៣៧.០០០លានដុល្លារ ក្នុងនោះ មាន ១៩,៤% ពីបានពីក្រុមអ្នកវិនិយោគ ក្នុងតំបន់។ បន្ទាប់មក ថ្នាក់ដឹកនាំអាស៊ានក៏បានសាទរលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមអុីនធើណេតដែលទើបចុះហត្ថ លេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន។ កិច្ចព្រមព្រៀងនេះនឹងជួយសម្រួល និង បង្កើនការទុកចិត្តនៅក្នុងចរាចរណ៍ប្រាក់ រវាងធនាគារ នឹងធនាគារនៅក្នុងតំបន់ អាស៊ាន។ ទន្ទឹមគ្នានេះ មេដឹកនាំអាស៊ានបានឲ្យតម្លៃខ្លាំងលើកិច្ចសហប្រតិបត្តិការពហុភាគី ពិសេសការពារប្រព័ន្ធពាណិជ្ជ កម្មពហុភាគីបើកចំហ។
កិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយចិន ជាមួយកូរ៉េខាងត្បូង និងជាមួយជប៉ុនត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ និងយកចិត្តទុក ដាក់ខ្លាំង។ នេះក៏ដោយសារចិន ជប៉ុន និងកូរ៉េខាងត្បូងសុទ្ធតែជាប្រទេសគូប្រជែងគ្នានៅក្នុងតំបន់ និងជាក្រុមប្រទេសដៃគូរ បស់អាស៊ានដូចគ្នា។ ក្រៅពីរម្លឹកខួបគម្រប់ ១៥ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្រ្តរវាង អាស៊ាន-ចិន មេដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងគ្នាដែលបាន និងកំពុងចូលរួមចំណែកនៅក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន នឹងប្រជា ជន។ សម្រាប់អាស៊ាន ចិនគឺជាដៃគូយុទ្ធសាស្រ្តមួយមិនអាចខ្វះបាន ទោះក្នុង កាលៈទេសៈណាក៏ដោយ។
ដោយឡែករវាងអាស៊ាន នឹងកូរ៉េខាង ត្បូង មេដឹកនាំអាស៊ានបានស្វាគមន៍លើ សំណើរៀបចំកិច្ចប្រជុំរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-កូរ៉េខាងត្បូងនៅឆ្នាំ២០១៩ ស្វា គមន៍លើគោលនយោបាយទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូងក្នុងបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន នឹងកូរ៉េខាងត្បូង និងស្វាគមន៍លើជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលរវាងសហរដ្ឋអាមេរិក នឹង កូរ៉េខាងជើងដែលអាស៊ានចាត់ទុកជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅកសាងសន្តិភាពអចិន្រៃ្តយ៍ និងការបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
រវាងអាស៊ាន នឹងជប៉ុន ថ្នាក់ដឹកនាំអាស៊ានបានសម្តែងនូវសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានឃើញកិច្ចសហប្រតិ បត្តិការអាស៊ាន-ជប៉ុនមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៤៥ ឆ្នាំកន្លងមក។ នៅក្នុងស្មារតីនេះ មេដឹកនាំអាស៊ានទាំង អស់បានគាំទ្រឲ្យមានការបន្តធ្វើការយ៉ាងស្អិតល្មួតរវាងសមាជិកអាស៊ាន នឹងជប៉ុនដើម្បីអនុវត្តការកែសម្រួលលើផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហ ប្រតិបត្តិការអាស៊ាន-ជប៉ុនដែលបានអនុ ម័តកាលពីខែសីហា ឆ្នាំ២០១៧។ ទន្ទឹម គ្នានេះ អាស៊ានមិនភ្លេចសាទរពីកំណើន ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ជប៉ុនដែល មានទឹកប្រាក់ដល់ទៅ ២១៧,៩ប៊ីលាន ដុល្លារក្នុងឆ្នាំ២០១៧។
លើសពីនេះ អាស៊ានបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ ជប៉ុនក្នុងការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ានតាមរយៈ មូលនិធិជប៉ុនសម្រាប់សមាហរណកម្ម អាស៊ាន ក៏ដូចជាក្នុងការបន្តគាំទ្រដល់ការអនុវត្តផែនការមេតភ្ជាប់អាស៊ាន ២០២៥ និងផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ២០១៦-២០២០ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ ពិសេសគាំទ្រដល់ការកសាងធនធានមនុស្សរបស់អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន នឹងប្រជាជន។
ទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា មេដឹកនាំអាស៊ានបានសម្តែងក្តីបារម្ភពីស្ថានការណ៍មនុស្សធម៌នៅក្នុងរដ្ឋរ៉ាឃីនដែលមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា អ្នកកាន់សាសនា អ៊ិស្លាមជាងកន្លះលាននាក់បានភៀសខ្លួន រត់ទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែសដើម្បីគេចពីការធ្វើទុកបុកម្នេញរបស់ទ័ព មីយ៉ាន់យ៉ា។ ថ្នាក់ដឹកនាំអាស៊ានបានលើកបញ្ហានេះទៅនិយាយជាមួយលោកស្រីអង់សាន ស៊ូជី ដែលបានចូលរួមនៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាន។ បន្ទាប់មក មេដឹកនាំអាស៊ានបានបញ្ជាក់ពីការគាំទ្រលើកិច្ច ព្រមព្រៀងរវាងមីយ៉ាន់ម៉ា នឹងបង់ក្លាដែសក្នុងការធ្វើមាតុភូមិនិវត្តន៍ពួករ៉ូហ៊ីងយ៉ាឲ្យត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។ ទន្ទឹមគ្នានេះ មេដឹកនាំអាស៊ានក៏បានស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យមួយទាក់ទងនឹងរឿងរ៉ូហ៊ីងយ៉ា ពិសេសវែកមុខអ្នកទទួលខុសត្រូវ ចំពោះការរត់ភៀសខ្លួនរបស់ពួករ៉ូហ៊ីងយ៉ា។
នៅក្នុងទំនាក់ទំនងរវាងអាស៊ាន នឹង អន្តរជាតិ មេដឹកនាំអាស៊ានបានសាទរលើខួបគម្រប់ ១៥ឆ្នាំនៃដៃគូយុទ្ធសាស្រ្ត អាស៊ាន-ចិន និងខួបគម្រប់ ៤៥ឆ្នាំនៃ ទំនាក់ទំនងអាស៊ាន-ជប៉ុន។ ក្រៅពីនោះ មេដឹកនាំអាស៊ានក៏បានទទួលស្គាល់ពីតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុង លោកដោយមានការរួមសហការពីអង្គការនានា ក្នុងនោះក៏មានអាស៊ានមួយដែរ។ និយាយពីបញ្ហាតំបន់ និងអន្តរជាតិ ថ្នាក់ ដឹកនាំអាស៊ានបានចាប់អារម្មណ៍ខ្លាំងលើបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានុយ ក្លេអ៊ែរកូរ៉េខាងជើង។ បញ្ហាសមុទ្រចិន ខាងត្បូងដែលចិនកំពុងមានជម្លោះជាមួយប្រទេសអាស៊ានចំនួន ៤ គឺវៀតណាម ហ្វ៊ីលីពីន ម៉ាឡេស៊ី និងប្រុ៊យណេត្រូវបានអាស៊ានបញ្ជាក់ជាថ្មីពីការរក្សា និងលើក តម្កើងសន្តិភាព សន្តិសុខ ស្ថិរភាព និង សេរីភាពក្នុងការធ្វើចរាចរណ៍ផ្លូវសមុទ្រ ក្នុងសមុទ្រចិនខាងត្បូង៕ ម៉ែវ សាធី