ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃនឹងបន្តកាន់អំណាច ក្រោយពេលមិនអាចកំណត់លទ្ធផលបោះឆ្នោត

ចែករំលែក៖

ដូចអ្វីដែលអ្នកឯកទេសបានលើកឡើង​ ​លទ្ធផលបោះឆ្នោតនឹងមិនអាចប្រកាសជាផ្លូវការបានក្នុងពេលឆាប់ នោះឡើយ គឺរយៈពេល ៦០ថ្ងៃ ក្រោយការបោះឆ្នោត ប៉ុន្តែមកទល់ពេលនេះ​គណៈកម្មការរៀបចំការបោះឆ្នោតនៅមិនទាន់អាចកំណត់កៅអ៊ី បែកចែកឲ្យបណ្តាគណៈបក្សនយោបាយ។

ក្រុមអ្នកប្រឆាំងបានលើកឡើងថា​ហេតុផលមិនអាច បែងចែកចេញគឺដោយសារតែ​ រដ្ឋាភិបាលយោធា របស់លោកប្រាយុទ្ធចាន់ អូចារ្យ​ បានបរាជ័យនៅក្នុងការបោះឆ្នោត ។ ជាមួយគ្នានេះរដ្ឋាភិបាលកំពុងតែ អនុវត្តវិធីសាស្ត្រ​បំបែក​បណ្តាគណបក្សផ្សេងទៀត នោះទើបអាចប្រកាសលទ្ធផលជាផ្លូវការបាន។

សារព័ត៌មាន​ Bangkok Post ​នៅថ្ងៃទី​១៩ ខែមេសា​ បានដកស្រង់សម្តី អ្នកឯកទេសវិភាគនយោបាយ​ថៃបាននិយាយថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ EC ​​អាចនឹងមិនទាន់កំណត់បានលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី​២៤ ខែមីនា នៅឡើយទេ​ ខណៈលទ្ធផល​ ដែលនឹងត្រូវប្រកាសនៅថ្ងៃទី​៩ ខែឧសភា ខាងមុខ ។ គណៈកម្មការរៀបចំការបោះឆ្នោត នឹងត្រូវ រង់ចាំការសម្រេចពីតុលាការ ក្នុងការបែងចែក​កៅអីក្នុងសភា ។

ឧបនាយករដ្ឋមន្ត្រីថៃ លោក​ Wissanu Kre ngam ​បានស្នើដល់គណៈកម្មការរៀបចំការបោះ ឆ្នោតថៃ EC ស្នើដល់តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចកំណត់ពេលវេលាចុងក្រោយ​ ប្រកាសលទ្ធផល ។ តាមច្បាប់ EC នឹងត្រូវប្រកាសលទ្ធផល បោះឆ្នោត ក្នុងរយៈពេល​៦០ថ្ងៃ ក្រោយការបោះឆ្នោត ប៉ុន្តែពេលនេះត្រូវបានពន្យារហូតដល់ថ្ងៃទី​២៣ ខែឧសភា ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា​ បើសិនជាមិនអាចកំណត់ពេលវេលាចុងក្រោយប្រកាសលទ្ធផលនោះ​ ការបោះឆ្នោត កន្លងមកទុកជាមោឃៈ ។ នៅពេលនេះ តុលាការរដ្ឋធម្មនុញ្ញ មិនទាន់មានការប្រកាស​ថា តើពេលណានឹងចេញសេចក្តី​ថ្លែងការណ៍ បែកចែកកៅអីក្នុងសភានៅឡើយទេ ។

កន្លងមកថ្មីៗ ប្រធានគណបក្ស Futere Forward លោក Thanathorn Juangroongruangkit បានទៅប្រគល់ខ្លួនឲ្យប៉ូលិស ។ លោក Thanathorn បានស្នើដល់ក្រុមអ្នកគាំទ្ររក្សាការអត់ធ្មត់ មិនត្រូវសម្រុកចូលស្នាក់ការប៉ូលិសនោះឡើយ។ នៅពេលដែលលោកឈានចូលស្នាក់ការប៉ូលិស មានអ្នកសារព័ត៌មានមកពីបណ្តាញព័ត៌មានធំៗ តាមដានរាល់សកម្មភាពទាំងនេះ។

លោក Thanathorn រងការចោទប្រកាន់ថាបានបំពានច្បាប់ មាត្រាទី ១១៦ នៃច្បាប់ព្រហ្មទណ្ឌ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។

គណបក្ស Future Forward ឈរលំដាប់ទី៣នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា បន្ទាប់ពីគណបក្ស Palang Pracharat និងគណបក្សភឿថៃ ៕


ចែករំលែក៖