ព័ត៌មានទាន់ហេតុការណ៍៖

បើរុស្ស៊ី ចិនមិនលូកដៃទេ ឧបទ្វីបកូរ៉េ នឹងរកមិនឃើញសន្តិភាពឡើយ 

ចែករំលែក៖

កិច្ចពិភាក្សាដោយផ្ទាល់រវាងអាមេរិក កូរ៉េខាងត្បូង កូរ៉េខាងជើង នៅតែរកមិនឃើញសន្តិភាពនោះឡើយ​បើទោះបីកូរ៉េខាងជើង បាបានបង្ហាញពីគោលជំហរ បោះបង់អាវុធបរមាណូក្តី។ កិច្ចពិភាក្សាមិនទទួលបានជោគជ័យគឺដោយសារតែ អាមេរិកពិភាក្សាដោយ​«បាតដៃទទេ»គឺគ្មាន យុទ្ធសាស្ត្រឬផែនការច្បាស់លាស់ជាមួយកូរ៉េខាងជើង។

ដើម្បីទទួលបានជោគជ័យ ក្នុងកិច្ចពិភាក្សាសន្តិភាព​ រុស្ស៊ី ចិន​ បង្ហាញពីគម្រោងថ្មី សម្រាប់សន្តិភាពឧបទ្វីបកូរ៉េ។ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក  Igor Morgulov ​កាលពីថ្ងៃទី​១៩ខែវិច្ឆិកា បានប្រកាសថា រុស្ស៊ីនិងចិន នឹងបង្ហាញពីគម្រោង​ធ្វើសកម្មភាពរួម ដើម្បីដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ​។

សារព័ត៌មាន​ Sputniknews ​បានផ្សាយថា​ លោក Morgulov បានបញ្ជាក់យ៉ាងច្បាស់ថា«យើងបានឯកភាពគ្នា​ជាមួយសមភាគី​ចិន ស្តីពីគម្រោងធ្វើសកម្មភាពរួម ហើយគម្រោងនោះនឹងចែកចាយដល់បណ្តាប្រទេសជាដៃគូ​ ដើម្បីពិភាក្សា​និងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នា ។

មន្ត្រី​រុស្ស៊ីបានបញ្ជាក់ទៀតថា​​«យើងបានបង្ហាញពីគម្រោងខាងលើ​ ដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត​ ហើយប្រមូលនៅមតិភាគច្រើនដើម្បី ធ្វើជាដំណោះស្រាយស្នូល​សម្រាប់ឧបទ្វីបកូរ៉េ។ នៅក្នុងគម្រោងសន្តិសភាពដែល ទីក្រុង មូស្គូ និងប៉េកាំង បានលើកឡើង នោះរួមមានទាំង​បញ្ហាសេដ្ឋកិច្ច​ នយោបាយ​ យោធា ព្រមទាំងមនុស្សធម៌​ផងដែរ ដើម្បី ធ្វើឲ្យស្ថានភាព ក្នុងឧបទ្វីបកូរ៉េ ល្អប្រសើ​ ។

តាមការលើកឡើងរបស់ លោក​ Igor Morgulov គម្រោងសន្តិភាពខាងលើ ក៏បានផ្ញើទៅកាន់​កូរ៉េខាងជើងតាមរយ រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី​ Choe Son Hui ​ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នាពេលថ្មីៗនេះ៕


ចែករំលែក៖