មានព័ត៌មានជាច្រើនបានផ្សាយថា អគ្គនាយកមន្ទីរពេទ្យ នៅទីក្រុងវូហាន បានស្លាប់ ដោយសារតែឆ្លងវីរុសកូវីដ១៩ ។ លោក Liu Zhiming គ្គនាយកមន្ទីពេទ្យ Wuchang ក្នុងទីក្រុងវូហានបានស្លាប់កាលពីយប់ថ្ងៃទី១៧ខែកុម្ភៈ ដោយសារតែឆ្លងវីរុស កូវីដ-១៩ ។ លោកជាប្រធានមន្ទីរពេទ្យ ទីមួយដែលបានស្លាប់ដោយសារតែ វីរុសនេះ។
បណ្តាលទូរទស្សន៍ជាតិ ចិន CCTV ក៏បានផ្សាយព័ត៌មាននេះ នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈ ស្តីពីការស្លាប់ប្រធានមន្ទីពេទ្យ។ តាមសារព័ត៌មាន CCTV គ្រូពេទ្យ Liu Zhimingបានស្លាប់នៅវេលាម៉ោង១០ និងស៣០នាទីថ្ងៃទី១៨ខែកុម្ភៈ (ម៉ោងក្នុងតំបន់)។
កន្លងមកនៅលើបណ្តាញសង្គម Weibo ដែលជាបណ្តាញសង្គមដ៏ល្បីនៅចិនក៏បានបង្ហោះព័ត៌មាន ដោយដកស្រងសម្តី អតីតមន្តីសុខាភិបាលខេត្តហូប៉ីបញ្ចាក់ថា គ្រូពេទ្យ Liu Zhiming បានធូស្រាលវិញហើយក្រោយការឈឺធ្ងន់។
កន្លងមក នៅលើបណ្តាញសង្គម Twitter ក៏បានបង្ហោះព័ត៌មានពីការស្លាប់នោះដែរ ប៉ុន្តែក្រោយមកបានដកចេញវិញ។
ចំណែកប្រភពព័ត៌មាន ពីមន្ទីរពេទ្យ ជាកន្លែងដែលលោក Liu Zhimingគ្រប់គ្រងបានច្រានចោលព័ត៌មានថា លោក Liu Zhiming បានស្លាប់ដោយវីរុស កូវីដ-១៩។ មហាជនបានបង្ហាញខឹងសម្បាយ៉ាងខ្លាំង ពីការលាក់បាំងរបស់មន្ទីពេទ្យស្តីពីការស្លាប់ ។មកទល់ពេលនេះមន្ទីរពេទ្យមិនបានវិភាគអ្វីជុំវិញព័ត៌មានខាងលើនោះឡើយ។
តាមការលើកឡើង របស់អនុប្រធានគណៈបកម្មការសុខាភិបាលចិនបានបញ្ជាក់ថា មានគ្រូពេត្យ១៧១៦នាក់បានឆ្លងវីរុសកូវីដ-១៩ ក្នុងនោះមាន៦នាក់ស្លាប់ ៕