ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីស៊ី ជីនពីង ទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់នៅវូហាន ក្រោយស្ថានភាព COVID-19 ជិតគ្រប់គ្រងបានទាំងស្រុង

ចែករំលែក៖

បច្ចុប្បន្ននៅប្រទេសចិន មានករណីឆ្លងវីរុស​តែ ១៩នាក់ប៉ុណ្ណោះ ក្នុងថ្ងៃទី៩ខែមីនា​ក្នុងនោះមាន​១៧ករណីនៅទីក្រុងវូហាន គឺជាចំនួនទាបបំផុត​។ ជាមួយគ្នានោះក៏មានអ្នកស្លាប់​១៧នាក់ផងដែរ ​ក្នុងថ្ងៃទី​៩ខែមីនា ។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង​បានទៅកាន់ទីក្រុងវូហានដោយផ្ទាល់សួសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយសារតែការវាយប្រហារដោយវីរុសផ្លូវដង្ហើមថ្មី COVID-19។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីធ្វើឡើង ក្រោយករណីឆ្លងវីរុស​នៅទីក្រុងវូហានធ្លាក់ចុះកម្រិតទាប់បំផុត​។

សារព័ត៌មាន South China Morning Post  បានផ្សាយថា ប្រធានាធិបតី​ ស៊ី ជីនពីងទៅកាន់វូហាននាព្រឹកថ្ងៃទី ១០ខែមីនា​។ ប្រធានាធិបតីបានត្រួតពិនិត្យ​សកម្មភាព​បង្ការ និងការថែទាំងអ្នកជំងឺ។ជាមួយគ្នានេះប្រធានាធិបតីក៏បានសួសុខទុក្ខ​ បុគ្គលិកសុខភិបាល​​ ស៊ីវិល និងយោធា​ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តជួយដល់ពលរដ្ឋទប់ស្កាត់ ការឆ្លងរាលដាលវីរុសយ៉ាងមានប្រសិទ្ធភាពបំផុត។ 

នៅទូទាំងប្រទេសចិន មានករណីឆ្លង ទាំងអស់ ៨០​៧៥៤នាក់​ ស្លាប់​៣១៣៦នាក់ ​និង៥៩៨៩៧ នាក់ជាសះស្បើយ​ពីវីរុសដ៏កាចសហាវនេះ។

គិតដល់វេលាម៉ោង​១១និង៣០នាទី នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុស ១១៤៤០០នាក់ និងស្លាប់​៤០២៧នាក់​។ជាមួយគ្នានោះអ្នកជាសះស្បើយមាន​៦៤១០០នាក់​។ អ៊ីតាលី អ៊ីរ៉ង់​និង​កូរ៉េខាងត្បូង ក្លាយជាទីតាំងឆ្លងរាលដាលខ្លាំងបំផុត​៕ម៉ែវ សាធី


ចែករំលែក៖