ព័ត៌មានទាន់ហេតុការណ៍៖

ស្រាយគំនុំយក​ច្រ​វ៉ា​ក់​ម៉ូតូ​វាយ​ក្បាល​ជនជាតិវៀតណាមម្នាក់​របួសធ្ងន់​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ បុរសជនជាតិវៀតណាមម្នាក់បានរងរបួសធ្ងន់ត្រង់ក្បាលដេរ២ថ្នេរ ដោយសារជនសង្ស័យ​ម្នាក់​ បាន​យក​ច្រ​វ៉ា​ក់​ម៉ូតូ​វាយ​ក្បាលខណៈជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវទាំងមិនដឹងខ្លួន

ហេតុការណ៍នេះកើតឡើង​ កាលពី​វេលា​ម៉ោង​និង​៤៦​នាទីយប់​ ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​

​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ មន​ វិសាល​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ចឹ​ង​ យ៉ាំ​ង​គៀក​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​នេសាទ​ត្រី​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ត្រែង​២​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មានគ្នា​២​នាក់​ ក្នុង​គោលបំណង​ទៅ​ដេកចាំ​ស្រះ​ត្រី​ ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ។ លុះ​មក​ដល់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ សុខ​ យៀង​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ជន​រង​គ្រោះហើយ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ជនសង្ស័យ​បាន​យក​ច្រ​វ៉ា​ក់​ម៉ូតូ​មក​វាយ​​ជន​រង​គ្រោះ​ដែល​កំពុង​បើក​ម៉ូតូ​ បណ្តាល​ឲ្យ​របួស​ក្បាល​ខាងឆ្វេង​ដេរ​ចំនួន​២​ថ្នេរ​។​ លុះដល់​ម៉ោង​១១​និង​០៥​នាទីយប់ថ្ងៃដដែល​ទើបបាន​ម្តាយ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​​បាល​រដ្ឋបាល​សំរោង​ធំ​។​

​ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​រួចមក​ ក​ម្លាំងនគរបាល​ប៉ុស្តិ៍រដ្ឋបាលសំរោងធំ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​នាំ​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួ​នាំ​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​យក​ច្រ​វ៉ា​ក់​ម៉ូតូ​ជិះ​ដេញ​វាយ​ជន​រង​គ្រោះ​ពិតប្រាកដ​មែនដោយសារមានគំនុំ​។​

ជាមួយនេះដែរមន្រ្តីនគរបាល​ប៉ុស្តិ៍រដ្ឋបាលសំរោងធំ​បាន​បញ្ជាក់​ថា​ កន្លង​មក​ជនសង្ស័យរូបនេះ​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ចាក់​គេ​និង​កាំបិត​ម្តង​ហើយ​ដែរ ដូច្នេះម្តងនេះច្បាស់ជាគេចរួចពីសំណាញ់ច្បាប់បានឡើយ សហការី


ចែករំលែក៖