ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចាំបាច់ត្រូវតែលុបទណ្ឌកម្មដល់អ៊ីរ៉ង់​​ ដើម្បីទប់ស្កាត់ឆ្លងរាលដាល កូវីដ-១៩

ចែករំលែក៖

កន្លងមក​ អង្គការសហប្រជាជាតិ​បានលុបទណ្ឌកម្ម​ ដល់កូរ៉េខាងជើង ដើម្បីឲ្យសហគមន៍អន្តរជាតិ​បញ្ជូនជំនួយ សុខាភិបាលជួយដល់ពលរដ្ឋកូរ៉េខាងជើង ឆ្លងផុតពីវិបត្តិ​ ប​ង្កឡើងដោយវីរុសផ្លូវដង្ហើម​។

នៅពេលនេះអ៊ីរ៉ង់​ក៏បានស្នើដល់អាមេរិក លុបណ្ឌកម្ម ក្នុងវិស័យសុខាភិបាល។  ការឆ្លងរាលដាលនៃវីរុស មិនមែនជាបញ្ហានយោបាយឡើយ ជាបញ្ហាមនុស្សជាតិ នៅលើពិភពលោកទាំងមូល​។

ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Larijani កាលពីថ្ងៃទី​១០ខែមីនា បានអំពាវនាវដល់​សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ឲ្យ អាមេរិក លុបទណ្ឌកម្មអ៊ីរ៉ង់ ដើម្បីឲ្យប្រទេសនេះមានសមត្ថភាពក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម COVID-19 ​។

សារព័ត៌មាន​ Tehran Times ​បានផ្សាយថា  លោក Ali Larijani   បានស្នើដល់ពិភពលោក ទាំង​មូល​រួមទាំង​ សភាអឺរ៉ុប  អាស៊ី​  សហគមន៍អ៊ីស្លាម …ឲ្យជួយអន្តរគមន៍ ស្នើដល់អាមេរិក លើកលែងទណ្ឌកម្មជាបន្ទាន់ ដោយអ៊ីរ៉ង់ប្រឈមបញ្ហា កង្វះសម្ភារពេទ្យ ។​

នៅក្នុងលិខិតដែលប្រធានរដ្ឋសភា អ៊ីរ៉ង់ ផ្ញើរទៅកាន់ប្រធានរដ្ឋសភាបណ្តាប្រទេសនៅលើពិភពលោក​បានបញ្ជាក់ថា  ការដាក់ទណ្ឌកម្មរបស់អាមេរិក បានរារាំងដល់ការខិតខំ ប្រយុទ្ធប្រឆាំងជំងឺឆ្លងបង្កឡើងដោយវីរុស COVID-19 ។ បច្ចុប្បន្នអ៊ីរ៉ង់ កំពុងតែប្រឈមកង្វះប្រភពផ្គត់ផ្គង់​ក្នុងវិស័យសុខាភិបាល យ៉ាងខ្លាំង ។

អ៊ីរ៉ងមានករណីឆ្លងវីរុស​ COVID-19 ដំបូងគេបង្អស់គឺនៅថ្ងៃទី ១៩ ខែកុម្ភៈ ហើយមកដល់ថ្ងៃទី​១០ ខែមីនានេះ អ៊ីរ៉ង់​មានករណីឆ្លង ​​ COVID-19​កើនឡើងដល់ទៅ​៨០៤២នាក់​ និងស្លាប់កើនឡើងដលើ​២៩១នាក់ ៕ ម៉ែវសាធី

 


ចែករំលែក៖