ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាត តីតីក្តាប់បានតំណែងតួឯកក្នុងភាពយន្តអប់រំខ្លីលើកតម្កើងប្រាក់រៀលខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា សេង ម៉ានិត ហៅតីតី ក្តោបបានតំណែងជាតួឯកស្រីក្នុងភាបយន្តអប់រំខ្លីមួយផលិតដោយផលិតករបរទេស គឺរឿង”ស្រលាញ់រៀល”។ តារាស្រីរូបនេះលើកឡើងថាគឺជាឱកាសធំមួយដែលទទួលបានពីផលិតករជនជាតិបរទេស ហើយនាងរំពឹងថាជាការបើកផ្លូវកាន់តែឈានឡើងក្នុងការងារសិល្បៈ។

តារាសម្តែង តីតី ត្រូវបានគេស្គាល់ច្រើនចាប់តាំងពីនាងចូលរួមសម្តែងក្នុងវ័យកុមារក្នុងឈុតឆាកសុំលុយម៉ែទៅរៀនក្នុងភាពយន្តខ្លីមួយ ចុងក្រោយនេះនាងត្រូវបានគេស្គាល់តាមរយៈភាពយន្តភាគ និងភាពយន្តខ្នាតធំមួយចំនួនដូចជារឿង “ធញ្ជ័យ” រឿង “កន្ទោងខៀវ” រឿង”វេទមន្តស្នេហ៍” រឿង”ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសា” និងរឿងជាច្រើនទៀត ដែលភាគច្រើននាងសម្តែងជាតួអង្គកាចឆ្នាសឆ្នើម។ តារាស្រីរូបនេះលើកឡើងថា នាងមានមោទនភាពដែលសម្រេចបានសម្មិទ្ធផលស្នាដៃក្នុងវិស័យភាពយន្តជាច្រើនបន្តបន្ទាប់។ កាន់តែសប្បាយចិត្តក្រោយពីផលិតករបរទេស លោក​Paul Maux បានជ្រើសរើសនាងឲ្យចូលរួមសម្តែងក្នុងតំណែងជាតួឯកក្នុងភាពយន្តអប់រំថ្មីគឺរឿង”ស្រលាញ់រៀល” ដែលនាងថានឹងចាប់ផ្តើមចេញផ្សព្វផ្សាយក្នុងពេលដ៏ខ្លីខាងមុខ។ នាងថា ភាពយន្តនេះទើបនឹងបញ្ចប់ការថតកាលពីពេលថ្មីដោយនាង បានសម្តែងនឹងតារាសម្តែងស្រស់សង្ហា លោក ខាយ ហើយអ្វីដែលធ្វើឲ្យនាងពេញចិត្តព្រោះតែសាច់រឿងបានចូលរួមចំណែកលើកតម្កើងប្រាក់រៀលខ្មែរ។ នាងថាភាបយន្តនេះក៏ស្ថិតក្រោមការគាំទ្រចូលរួមគាំទ្រពីសារមន្ទីសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឥសានវរ្ម័ន ឫហៅកាត់ ថា.. ផងដែរ។

តារាស្រីវ័យ២៦ឆ្នាំរូបនេះបានថ្លែងអំណរគុណសម្រាប់ផលិតករ នានាដែលតែងផ្តល់ឱកាស និងឲ្យតម្លៃលើសមត្ថភាពសម្តែងរបស់នាងហើយនាងនឹងប្រឹងប្រែងបន្ថែមទៀតលើវិថីសិល្បៈ។

តារាស្រីរូបនេះលើកឡើងថានាងនៅមានគម្រោងការសម្តែងក្នុងភាពយន្តមួយចំនួនបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខ ហើយរំពឹងថានឹងទទួលបានការគាំទ្រកាន់ច្រើនពីទស្សនិកជន៕ ដោយ វឌ្ឍនា


ចែករំលែក៖