ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ មានពីរនាក់បន្ថែមទៀត អ្នកឆ្លងឡើងកើនដល់៨៦នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការប្រកាសរបស់នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល និងការបញ្ជាក់ពីលោក លី សុវណ្ណ ប្រាប់អោយដឹងថា៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ពីរនាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ឡើងដល់ ៨៦នាក់ហើយ។
សេចក្តីប្រកាសបានឱ្យដឹងថា៖ អ្នកឆ្លងមេរោគកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ១នាក់នៅខេត្តកំពង់ចាម និង១នាក់ នៅខេត្តកោះកុង។

អ្នកឆ្លងថ្មីពីរនាក់នេះគឺបានឆ្លងពីពលរដ្ឋខ្មែរដែលចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការលើកឡើង ពីលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា៖
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត។
រាជរដ្ឋាភិបាលកម្ពុជា បានចេញជាអោយអភិបាល នៃគណៈអភិបាលខេត្តទាំងអស់ ត្រូវចាត់ចែង យកសាលារៀន ជួលសណ្ឋាគារ ផ្ទះសំណាក់ ជាទីតាំងសម្រាប់ព្យាបាលអ្នកជម្ងឺបណ្តោះអាសន្ន ហើយត្រូវអនុវត្តចាប់ពីថ្ងៃនេះ។ សម្តេចបានបន្តថា៖ អភិបាលខេត្តធ្វើកិច្ចការនេះទំនាក់ទំនងជាមួយក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត តាមបញ្ជានិងទទួលខុសត្រូវជាមួយសម្តេចផ្ទាល់៕ សុខខេមរា


ចែករំលែក៖