អេស្ប៉ាញ៖ ស្របពេលដែលវីរុសកូរ៉ូណាវាយលុកខ្លាំងនៅតំបន់អឺរ៉ុបលីកបាល់ទាត់កំពូលអេស្ប៉ាញបានសម្រេចចិត្តចេញសេចក្តីប្រកាសពីការផ្អាកការប្រកួតជាថ្មី។
សម្រាប់ការការផ្អាកនេះគឺដោយមិនមានកាលបរិច្ឆេទជាក់លាក់រហូតដល់ពេលរដ្ឋាភិបាលប្រកាសថា ប្រទេសមានសុវត្ថិភាពក្នុងការរៀបចំសកម្មភាពបាល់ទាត់ឡើងវិញ។ មកទល់ពេលនេះ ក្រុមការពារជើងឯកក្រុមអ្នកមានបុណ្យ Barcelona ឈរកំពូលតារាង ដោយនាំមុខ២ពិន្ទុលើក្លិបស្តេចស Real Madrid។
នៅអេស្ប៉ាញ រហូតមកដល់ពេលនេះ មានអ្នកឆ្លងកូរ៉ូណាចំនួន៣៣,០៨៩នាក់ និងមានអ្នកស្លាប់រហូតដល់២១៨២នាក់ហើយ៕ ដោយ៖ ភារៈ