ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១ មេសា ករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេនឹងស្តេចយាងទៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព

ចែករំលែក៖

ភ្នំពេញ៖ ករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេនិងស្តេចយាងទៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាពនៅថ្ងៃទី១ខែមេសាឆ្នាំ២០២០។ នេះបើយោងតាមក្នុងព្រះរាជសារព្រះមហាក្សត្របានឡាយព្រះហស្ថលេខាថ្ងៃទី៣១ខែមីនាឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងឱកាសព្រះអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងទទួលជួយព្រះអង្គ ក្នុងឋាន:ជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ សិលា


ចែករំលែក៖