ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពី ធ្វើការបំណងទៅផ្ទះ ខណះជិះជិតដល់ ផ្ទះទៅហេីយ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿ ងមកធ្វេីសកម្មភាពវាយប្លន់យកម៉ូ តូបានសម្រេចរួចគេចខ្លួនបាត់ដោ យសុវត្តិភាព។
ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវបេតុងជាប់ជា មួយផ្លូវរថភ្លើង ទល់មុខវត្តតាំងកសាង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ស៊ិន ម៉ៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នកបើករថយន្ដ រស់នៅភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីម្ដាយ របស់ជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ កូនរបស់គាត់បានជិះម៉ូតូ មួយគ្រឿងម៉ាកស៊ុយហ្សុ៊យគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-3086 ចេញពីកន្លែងធ្វើការនៅឯខណ្ឌ សែនសុខ ក្នុងគោលបំណងត្រឡប់មកផ្ទះ វិញនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពដដែលបានបន្តថា លុះមកដល់កន្លែងកើតហេតុ ជិតដល់ផ្ទះទៅហើយ ក៏ស្រាប់តែមានជនសង្ស័យចំនួ ន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមមិនចាំស្លាកលេ ខ មកពីក្រោយ ដោយជនសង្ស័យម្នាក់ជិះពីក្ រោយបានយកដំបងមកវាយចំកណ្តាលខ្នងជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ ភ្លាមៗនោះដោយសារជនរងគ្រោះ ស្ដាយម៉ូតូរបស់ខ្លួនក៏យក ដុំថ្មគប់ទៅជនសង្ស័យវិញ បន្ទាប់មកជនសង្ស័យក៏យកដំ បងគប់បន្ថែមទៀត ហើយលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោលតែម្ ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្ យបណ្ដឹងនៅប៉ុស្តិ៍នគរបាលកា កាបទី១ ដេីម្បី សមត្ថកិច្ចងាយស្រួលស្រាវជ្រា វរកមុខសញ្ញាជនសង្ស័យខាងលើ ដើម្បីយកមកផ្ដន្ទាទោសទៅតា មច្បាប់ ៕ ដោយ៖សុខាសែនជ័យ