ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធាននាយកដ្ឋាន២រូប និងនាយ នាយរងការិយាល័យ២រូប នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍, បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ជូនគណកម្មការប្រយុទ្ធជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩ លោក ឧត្តមសេនីយ៍ទោ អុឹង ចាន់តារ៉ា និងលោក ឧត្តមសេនីយ៍ទោ សុត រតនះ មានតួនាទីជា អនុប្រធាននាយកដ្ឋាន ជនបរទេស អន្តោប្រវេសន្ត ជាអ្នកវិនិយោគនឯកជន នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍,
បានសម្រេចប្រគល់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៤០០.០០០រៀល ក្នុង១ខែ ចំនួន​៦ខែ​ ។ លោក វរសេនីយ៍ឯក ហាន់ ប៊ុត នាយការិយាល័យអធិការកិច្ចពលករបរទេល នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍,
បានសម្រេចប្រគល់ប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៣០០.០០០ រៀលក្នុង១ខែ រយៈពេលចំនួន៦ នឹងលោក វរសេនីយ៍ទោ ឈិន ជីវន្ត នាយរងការិយាល័យអធិការកិច្ចពលករបរទេល នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍,
បានសម្រេចប្រគល់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ២០០.០០០រៀល ក្នុង១ខែ ចំនួន​ ៦ខែ​ ជូនទៅគណ:កម្មការជាតិ​ប្រយុទ្ធនឹងជំងឺកូវីដ១៩​ (COVID -19) ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល៕ ដោយ៖ ស រស្មី


ចែករំលែក៖